ស្វីស៖ កាលពីពេលថ្មីៗនេះ នារីជនជាតិស្វីសម្នាក់ឈ្មោះ Fanny Schlatter អាយុ១៨ឆ្នាំបានរងរបួសភ្លៅយ៉ាងធ្ងន់ធ្ងរ ដោយសារតែទូរស័ព្ទ Galaxy S3 របស់នាងបានផ្ទុះ។ នាង Schlatter បានអោយដឹងថា ខណៈពេលដែលនាងកំពុងតែធ្វើការជាអ្នកលាបថ្នាំ នាងបានទុកទូរស័ព្ទក្នុងហ៉ោបៅ ហើយក្រោយមកនាងក៏លឺសំលេងផ្ទុះយ៉ាងខ្លាំងមួយ។
ក្រោយពីផ្ទុះរួចក៏ធុំក្លិនឆ្ងៀមជាតិគីមី ខោរបស់នាងក៏ឆាបឆេះយ៉ាងខ្លាំង ហើយនាងក៏ត្រូវបានគេជួយសង្គ្រោះបឋម រួចក៏បញ្ជូនទៅមន្ទីរពេទ្យតែម្តង។ ភ្លៅរបស់នាង Schlatter បានរងរបួសរលោកយ៉ាងធ្ងន់ធ្ងរ និងទំហំធំទៀតផង។ នេះមិនមែនជាលើកទី១ទេ ដែលទូរស័ព្ទ Galaxy S3 របស់ Samsung បានផ្ទុះនៅក្នុងប្រទេសស្វីស ដែលកាលពីខែឧសភាឆ្នាំនេះ កាលពីឆ្នាំមុន និងក្នុងឆ្នាំ២០១១ គឺផលិតផលទូរស័ព្ទ Samsung ក៏បានផ្ទុះ និងបង្កជារបួសដល់អ្នកប្រើប្រាស់ផងដែរ ហើយការផ្ទុះនេះភាគច្រើនបណ្តាលមកពីថ្មរបស់ទូរស័ព្ទ។
Khmer-note
Blogger Comment
Facebook Comment