ជិត​២៨០​នាក់​ស្លាប់​ បន្ទាប់​ពី​ប៉ូលិសអេហ្ស៊ីប​ បង្ក្រាប​ជំរុំ​តវ៉ា

ក្រុង​គែរៈ កម្លាំង​សន្តិសុខ​​បាន​​កម្ចាត់​​ជំរុំ​តវ៉ា​ក្នុង​ទី​ក្រុង​គែរ​​នៃ​​អ្នក​ គាំទ្រ​ប្រធានាធិបតី​បណ្តេញ​ពី​ អំណាច​លោក​ម៉ូហាម៉េតមួរស៊ី​ ដែល​មាន​ការ​ប្រទូស្ត​សារាយ​គ្នា​ យ៉ាង​យូរ​ កាល​ពី​ថ្ងៃ​ពុធ​ដែល​មន្ត្រី​បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់​​ជិត ​២៨០ ​នាក់​​ទូទាំង​ប្រទេស​អេហ្ស៊ីប​។

ក្នុង​ការ​ឆ្លើយ​តប​ហិង្សា រដ្ឋាភិបាល​​បណ្តោះ​អាសន្ន​គាំទ្រ​ដោយ​កង​ទ័ព​​បានដាក់​ភាព​អាសន្ន​ទូទំាង​​ ប្រទេស​រយៈ​ពេល​មួយ​ខែ និង​បំរាម​គោចរណ៍​ក្នុង​ទី​ក្រុង​គែរ និង​ខេត្ត​ផ្សេង​ទៀត​១៣​។​​ អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស ​២៨០ ​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​នោះ​មាន​ប៉ូលិស ​៤៣ ​នាក់​​​ដែល​ភាគ​ច្រើន​​នៃ​អ្នក​ស្លាប់​កើត​​ឡើង​ក្នុង​​ទី​ក្រុង​គែរ​ ប៉ុន្តែ​ហិង្សា​បាន​រាល​ដាល​​ពេញ​​រដ្ឋធានី និង​ផ្តាច់​ជីវិត​ទូទាំង​ប្រទេស​។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ចន ឃើរី នៅថ្ងៃ​ព្រ​ហស្បតិ៍នេះ បាន​នាំ​មុខ​ការ​ថ្កោល​ទោស​ទូ​ទាំង​ពិ​ភព​លោក​ចំពោះ​ការ​បង្ក្រាប​បង្ហូរ​ ឈាមនៅ​អេហ្ស៊ីប លើ​ក្រុម​អ្នក​គាំ​ទ្រ​​របស់​ប្រ​ធានាធិបតី​គេ​បណ្តេញ​ចេញ​ពី​អំណាច​លោក ម៉ូ​ហាម៉េត មួរស៊ី ដោយ​ហៅថា ​ព្រឹត្តិ​ការណ៍ទាំង​ឡាយ​ក្នុង​ក្រុង​គែរថា​«គួរ​ឲ្យ​អាណោច​អាធម»។
ReadKhmer ReadKhmer
ប្រភពពី PostKhmer

Share on Google Plus
    Blogger Comment
    Facebook Comment