សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨​ប្រទេស នឹង​​ជួប​ជុំ​គ្នា ពិភាក្សា​ពី​បញ្ហា​ស្ថានភាព​ក្នុង​ប្រទេស​​អេ​ហ្ស៊ី​ប​នាថៃ្ងចន្ទ​ដើម​សប្តាហ៍





មន្ត្រីជាន់ខ្ពស់ ដែលជា​ដំណាង របស់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ទាំង​២៨​ប្រទេស នឹង ធ្វើ​កិច្ច​ជំនួប នា​ថ្ងៃ​ចន្ទ​ក្រោយនេះ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ស្ថានភាព​ក្នុងប្រទេស អេ​ហ្ស៊ី​ប​។ ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួ ចុះផ្សាយ​ដោយយោង​តាម​តួលេខ​ដែល​ចង្អុលបង្ហាញ ដោយ​មន្ត្រី​ក្នុងស្រុក នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៣​នេះ​បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោច ណាស់ ៥០០​នាក់​ត្រូវបាន សម្លាប់​ក្នុង​ហេតុការណ៍ ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង រក្សា​សន្តិសុខ និង​អ្នកគាំទ្រ ក្រុម​ភាតរភាព​ម៉ូ​ស្លី​ម ក្នុង​ទីក្រុង Cairo និង​ក្នុង​តំបន់​ផ្សេងទៀត​។ ​មេដឹកនាំ​របស់​សភាព​អឺរ៉ុប បាន​អំពាវនាវ​ឲ្យ​មានការ ទប់ស្កាត់​អំពើហិង្សា ព្រមទាំង​វិល​ត្រលប់​ទៅរក​កិច្ចពិភាក្សា ប្រកបដោយ​អត្ថន័យ​ខ្ពស់ ដើម្បី​បញ្ឈប់​ការវិវាទ​គ្នា​ផ្នែក​នយោបាយ ដែល​បានចាប់ផ្តើម​កើតមានឡើង​បន្ទាប់ពី លោក​ប្រ​ធានា​ធិ​ប​តិ Mohamed Morsi លាលែង​ពី​ដំណែង​កាលពី​ខែកក្កដា​កន្លងទៅនេះ​។​ ​រដ្ឋមន្ត្រីការបរទេស​ប្រចាំ​សភាព​អឺរ៉ុប លោកស្រី Catherine Ashton បាន​និយាយថា លោកស្រី​បាន​បន្ត តាមដាន​ស្ថានភាព​ក្នុងប្រទេស អេ​ហ្ស៊ី​ប​ជាមួយនឹង​ការព្រួយបារម្ភ​ខ្ពស់​៕​


ប្រភពពី :Technology 2day
Share on Google Plus
    Blogger Comment
    Facebook Comment