កាសែត ថាញ់ នៀន បានចុះផ្សាយថា តុលាការប្រជាជនក្នុងក្រុង ហូជីមីង បានកាត់ទោសប្រហារជីវិតស្ត្រីថៃឈ្មោះ ឆាយមង្គល ស៊ូរ៉ាឆា វ័យ៣១ឆ្នាំ កាលពីម្សិលមិញ។ ជនមានទោសត្រូវបានអាជ្ញាធរ វៀតណាម ចាប់ខ្លួនកាលពីថ្ងៃទី១ខែតុលា ឆ្នាំ២០១២ ពោលគឺចំពេលដែលរូបនាងបានទៅដល់ចំណតអាកាសដ្ឋាន សន់ញាត ដោយមានអាល់ប៊ុមរូបថចំនួនពីរ ដែលបង្កប់ថ្នាំញៀនកូកាអ៊ីន២គីឡូក្រាមនៅខាងក្នុង។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ តុលាការវៀតណាមក៏បានកាត់ទោសប្រហារជីវិតជនជាតិនីហ្សរីយ៉ា ម្នាក់ពីបទជួញដូរគ្រឿងញៀនដូចគ្នា។ វៀតណាមមានច្បាប់ប្រឆាំងគ្រឿងញៀនយ៉ាងតឹងរឹងផងដែរ បើប្រៀបធៀបនឹងច្បាប់របស់បណ្តាប្រទេសផ្សេងៗលើពិភពលោក ក្នុងនោះការជួញដូរគ្រឿងទង្ងន់ជាងកន្លះគីឡូក្រាមឡើងទៅ គឺត្រូវទទួលទោសប្រហារជីវិត។
ជារៀងរាល់ឆ្នាំ មានមនុស្សប្រមាណ១០០នាក់ ត្រូវបានកាត់ទោសប្រហារជីវិត ទាក់ទងនឹងបទឧក្រិដ្ឋគ្រឿងញៀន ដោយប្រហារជីវិតតាមការចាក់ថ្នាំបំពុល៕
ប្រភពពីៈ ANN
Blogger Comment
Facebook Comment