យោងតាមសារព័ត៌មាន ដឹសាន់ បានឲ្យដឹងថា បន្ទាប់ពីសា្វគមន៏ និងរាក់ទាក់ ដល់អ្នកគាំទ្ររួច កីឡាករប្រដាល់ ម៉ៃថៃសាន់ បានសួរទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា “តើនរណាពូកែវ៉ៃជាងគេ នៅក្នុងប្រទេសចិន?” ។ ក្នុងនោះដែរ មានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Weibo នេះ ជិត ៥ពាន់នាក់ បានឆ្លើយតបមកម៉ៃថៃសាន់វិញថា “គ្មានអ្វីគួរឲ្យសង្ស័យទេ គឺប្រាកដជា កុំកុំ (Donnie Yen) ហើយ ដែលពូកែវ៉ៃជាងគេ” ។
ជាមួយគ្នានេះ កុំកុំ ក៏មិននៅស្ងៀម ហើយក៏បានឆ្លើយតប ទៅម៉ៃថៃសាន់វិញដែរថា “ម៉ៃ ខ្ញុំបានឃើញថ្វីដៃរបស់លោកហើយ គឺពិតជាអស្ចារ្យណាស់” ។ កុំកុំ បានបន្តទៀតថា “ខ្សែភាពយន្តថ្មីរបស់ខ្ញុំ (Special ID) នឹងមកដល់ក្នុងខែតុលាខាងមុខនេះ ហើយប្រសិនជាទទួលបានលទ្ធផលល្អ ខ្ញុំនឹងអញ្ជើញលោក មកសាកថ្វីដៃគ្នាជាមិនខាន” ៕
ប្រិយមិត្តថាទៅមើល ប្រសិនបើម៉ៃថៃសាន់ ប៉ះជាមួយ កុំកុំ តើនរណាជាអ្នកឈ្នះ?
ប្រភពពីៈ ខ្មែរឡូត
Blogger Comment
Facebook Comment