ទស្សនាវីដេអូៈ ការបង្ក្រាប​ហ្វូង​បាតុករ នៅប្រទេស​អេស្ស៊ីប

ស្របពេល​កង​ទ័ព​អាមេរិក កំពុង​ធ្វើ​ដំណើរ​ទៅកាន់ ប្រទេសស៊ីរី នៅឯ​ប្រទេស​អេស្ស៊ីប​ឯណោះវិញ អំពើហឹង្សា​កំពុង​តែបន្ត​ដោយ​ គ្មាន​ដំណោះ​ស្រាយ​សមស្រប​ណាមួយឡើយ។

ខ្សែ​វីដេអូ​មួយ ដែលត្រូវ​បាន​គេបង្ហោះ តាមប្រព័ន្ធ​បណ្តាញសង្គម Facebook និង​ប្រព័ន្ធ​បណ្តាញ​ចែករំលែក​វីដេអូ Youtube បានបង្ហាញ​ពី​សក​ម្មភា​ព​របស់ក្រុម​បាតុករ ត្រូវបាន​ វាយប្រហារ​ដោយ​​​ក្រុម​អ្នកបង្ក្រាប​ដែល​កាន់​កាប់ដោយ​កងទ័ព។ វីដេអូ​ឃ្លីបនេះ បង្ហាញ​ថា សកម្មភាព​នេះ បានកើតឡើង​នៅ​ក្នុង​តំបន់ មួយនៃទីក្រុង Medan Rabaah ដែល​បាតុករ​ម្នាក់​​បាន​ស្លាប់​ដោយ​សារ​ការ​បាញ់​ប្រហារ​ពី​កងទ័ព។

សូមបញ្ជាក់ថា វិបត្តិនៅ​ប្រទេស​អេស្ស៊ី​ប បានកើតឡើង​បន្ទាប់ ក្រុមអ្នក​បាតុករ ដែល​មានកងទ័ព​នៅពីក្រោយខ្នង ទាម​ទារឲ្យ​ប្រធា​នា​ធិប​តេយ្យ​ ជាប់ឆ្នោត​ លោក​ មហាមេត មូសី ដែល​គេរកឃើញថា លោក​មិនបាន​ធ្វើ​ទៅតាម​ការសន្យា​ដូច​កាលមុនបោះឆ្នោត។ ក្រោយពេល​ លោក មូសី​ត្រូវបានទំលាក់ចេញពីតំនែង ក៏​មានក្រុម​អ្នក​ប្រឆាំង (អ្នកគាំទ្រ​លោក មូសី) ចេញមកតវ៉ា រហូតឈាន​ដល់ការ​បង្ក្រាប ដ៏​បង្ហូរ​ឈាម​ដល់សព្វថ្ងៃនេះ៕
ប្រភពពីៈ នាវា

Share on Google Plus
    Blogger Comment
    Facebook Comment