ប៉ូលីសបាននិយាថា បុរសម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ នៅក្នុងតំបន់ ប៊ូរ៉ាបាសា ទីក្រុង កល់កាតា នៃប្រទេសឥណ្ឌា ពីបទលូកលាន់ស្ទាបអង្អែល ក្មេងស្រីសិស្សសាលាម្នាក់។
ជនសង្ស័យមានឈ្មោះ Sambhu Mandal ត្រូវបានចាប់ខ្លួនបន្ទាប់ពីគាត់បានព្យាយាមលូកលាន់លើក្មេងស្រីជា សិស្សសាលាថ្នាក់ទី ១២ ម្នាក់ នៅពេលនាងត្រលប់ពីសាលារៀនវិញ។
Sambhu បានបិទផ្លូវដើរនាង ហើយព្យាយាមលូកស្ទាបនាង។
នៅពេលនាងស្រែកប្រកាសអាសន្ន អ្នករស់នៅក្នុងតំបន់នោះបានចាប់គាត់ ហើយក៏បានប្រគល់ឲ្យប៉ូលីស។
នៅក្នុងការស៊ើបអង្កេត បានលាតត្រដាងថា ក្មេងស្រីនេះ ជាមនុស្សដែលស្គាល់គ្នាជាមួយនឹងជនសង្ស័យ៕
ប្រភព:HappyCambodia
Blogger Comment
Facebook Comment