លី​ឡា​ពេញចិត្ត​នឹង​ការ​សរសើរ​បង្ហោះ​រូបភាព​សិច​ស៊ី​ លើ​ហ្វេ​ស​ប៊ុ​ក

​ភ្នំពេញ៖តាម​រយៈ​ការ​សម្តែង​នៅ​ក្នុង​ខារ៉ាអូខេ​បទ​ចម្រៀង​នា​ពេល​កន្លង​ទៅ ​ កញ្ញា​ លី​ឡា​ ត្រូវ​បាន​ទស្សនិកជន​ និង​ស្រទាប់​យុវវ័យ​មាន​កោតសរសើរ​ ពេញៗ​មាត់​គ្រប់ៗ​គ្នា​ថា​ នាង​ពូកែ​សម្តែង​ និង​ពូកែ​ធ្វើ​ច​រិ​ក​បែប​ក្រមិចក្រមើម​ ឆ្នាស់​ឆ្នើម​គួរ​ឲ្យ​គ្រឺ​ត​ខ្នា​ញ់​ ។​ មិន​តែ​ ប៉ុណ្ណោះ​ សម្រស់​ដ៏​ស្រស់​សោភា​របស់​តារា​សម្តែង​វ័យក្មេង​សម្បូរ​មន្ត​ស្នេហ៍​រូប​ នេះ​ ក៏​ត្រូវ​ បាន​គេ​សរសើរ​ថា​ ស្រស់​ស្អាត​ និង​សិច​ស៊ី​គ្រប់ៗ​គ្នា​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មីៗ​ នេះ​ ។​

ជាក់ស្តែង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Account​ Facebook)​ របស់​ លី​ឡា​ ត្រូវ​បាន​មហាជន​ និង​ស្រទាប់​យុវវ័យ​និយម​ប្រើប្រាស់​បណ្តាញ​មួយ​នេះ​មើល​ ឃើញ​ថា​ រូបភាព​របស់​នាង​ដែល​បាន​បង្ហោះ​ទាំងអស់​ គឺ​សុទ្ធសឹងតែ​ជា​រូប​សិច​ស៊ី​ ធ្វើ​ឲ្យ​ មនុស្ស​ប្រុសៗ​ឃើញ​ហើយ​ ក៏​លង់​នឹង​សម្រស់​ជាមួយ​ភាព​សិច​ស៊ី​របស់​នាង​ ។​
​​នេះ​ក៏​ដោយសារ​តែ​នាង​សម្តែង​បាន​គ្រប់​បែប​យ៉ាង​ មិន​ថា​សិច​ស៊ី​ខើច​លើ​ខើច​ ក្រោម​យ៉ាងណា​នោះ​ទេ​ គឺ​នាង​ហ៊ាន​សម្តែង​បាន​ទាំងអស់​ដោយ​មិន​ខ្លាច​ការ​រិះគន់​ពី​ មហាជន​ឡើយ​ ។​ បើ​ទោះបីជា​ការ​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​របស់​កញ្ញា​ លី​ឡា​ មាន​រយៈ​តិច​ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​បើ​មើល​ពី​ទេព​កោសល្យ​ និង​ប្រជាប្រិយភាព​របស់​ នាង​វិញ​ហាក់​មិន​ចាញ់​រៀមច្បង​មុនៗ​ប៉ុន្មាន​ឡើយ​ ។​


​​ទោះជា​យ៉ាងណា​មក​ទល់​ពេល​នេះ​តារា​សម្តែង​វ័យក្មេង​និយម​សម្ញែង​ ដើមទ្រូង​ កញ្ញា​ លី​ឡា​ រូប​នេះ​ មិន​ទាន់​មាន​បណ្តាញ​ព័ត៌មាន​ណាមួយ​ ធ្វើការ​រិះគន់​មក​លើ​នាង​ឲ្យ​ នាង​ក្តៅស្លឹកត្រចៀក​នោះ​ទេ​ ព្រោះតែ​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​របស់​នាង​ គឺ​នៅ​មាន​ កម្រិត&88203;នៅឡើយ​ ។​
​​យើង​សង្កេត​ឃើញ​ថា​ ទាំង​ការ​ស្លៀកពាក់​ នៅ​ក្នុង​ការ​សម្តែង​ខារ៉ាអូខេ​បទ​ចម្រៀង​ ទាំង​ការ​ស្លៀកពាក់​នៅ​ខាងក្រៅ​មហាជន​តែងតែ​ថា​ ស្រី​ស្រស់​ លី​ឡា​ គឺ​និយម​ស្លៀក​ ពាក់​បែប​សិច​ស៊ី​ ដែល​មើលទៅ​គួរ​ឲ្យ​ក្រឺត​ ដាស់​អារម្មណ៍​បុរស​ដែល​តែងតែ​ លួច​ចាប់ចិត្ត​ ប្រតិព័ទ្ធ​លើ​រូប​នាង​ ៕​
ប្រភពមកពី ABCNONSTOP​ ​
Share on Google Plus
    Blogger Comment
    Facebook Comment