បុរសតណ្ហាក្រាស់ បន្លំស្ទាបដើមទ្រូងនារី នៅក្នុងម៉េត្រូ មិនគួរឲ្យជឿ

នៅក្នុងម៉េត្រូសៀងហៃ បុរសម្នាក់បានប្រើប្រាស់កាសែត ដើម្បីបំបាំងដៃរបស់ខ្លួន ក្នុងការស្ទាបដើមទ្រូងនារីវ័យក្មេងម្នាក់ ត្រូវបានអ្នកប្រើប្រាស់អ៊ិនធើណេត នាំគ្នារិះគន់ ក្រោយពីរូបភាពបុរសនេះបានលេចធ្លាយ។
យ៉ាងណាមិញ រូបភាពទាំងនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមចិនគឺ Weibo ។ នៅក្នុងនោះ នារីដែលជនរងគ្រោះដែលត្រូវបាន បុរសវ័យចំណាស់លួចស្ទាបនេះ ហាក់ដូចជាមិនបានដឹងខ្លួននោះទេ ខណៈពេលដែលនាងជាប់រវល់និយាយជាមួយនឹង មិត្ដភិក្ដជាមួយនឹងស្នាមញញឹម។ តែប្រហែលជាប៉ុន្មានវិនាទី នាងបានប្រែប្រួលទឹកមុខក្រោយពី ប្រទះឃើញបុរសនេះបន្លំបែបនេះ។
សម្រាប់ករណីបែបនេះតែងតែកើតមានឡើង នៅក្នុងម៉េត្រូ ដោយសារតែមានភាពណែនតាន់តាប់ ពីសំណាក់អ្នកដំណើរជាច្រើននាំគ្នាធ្វើដំណើរនោះ។ ជាមួយគ្នានោះ សាធារណៈជនដែលបានឃើញរូបភាពនេះ ពិតជាក្ដៅក្រហាយ និងចោទជាសំនួរថា ហេតុអ្វីក៏នារីនេះមិនប្ដឹងប៉ូលីស ឬ ឲ្យអ្នកដំណើរនៅក្នុងនេះ ជួយអន្ដរាគមន៍?
នេះជាសកម្មភាពមួយដ៏គួរឲ្យស្អប់ខ្ពើម ដូចនេះសូមប្រិយមិត្ដនារីទាំងឡាយ មេត្ដាប្រុងប្រយ័ត្ន ឬសុំជំនួយពីអ្នកដទៃប្រសិនជាមានហេតុការណ៍បែបនេះ។ តើប្រិយមិត្ដយល់យ៉ាងណា ចំពោះនារីខាងលើដែលមិនអើពើ ឬទូរស័ព្ទប្ដឹងប៉ូលីសនោះ?
ប្រភពដើមពីៈ ខ្មែរឡូត

Share on Google Plus
    Blogger Comment
    Facebook Comment