ចៅក្រមក្នុងទីក្រុង Middlesbrough ប្រទេសអង់គ្លេសបានកាត់ក្ដីពិន័យជាទឹកប្រាក់សរុប ១៣០០ ផោន (ជិត ២០០០ ដុល្លារ) ទៅលើស្ត្រីចូលចិត្តសិចម្នាក់ ដោយសារស្ត្រីរូបនោះឡើងឋានសួគ៌ម្ដងៗផ្អើលអស់អ្នកជិតខាងមិនបានដេកមិនបានពួន។
ស្ត្រីដែលរងពិន័យខាងលើមានឈ្មោះថា Gemma Walker អាយុ ៣១ ឆ្នាំ។ តាមសម្ដីអ្នកជិតខាងថា ពួកគេស្ត្រេស និងគេងមិនបានដែលប៉ះពាល់ដល់ការងារ និងសុខភាពជាខ្លាំង ព្រោះរាល់ពេលឡើងគ្រែម្ដងៗ Gemma Walker ចាក់ភ្លេងឮៗ ថ្ងូរខ្លាំងៗពេលយប់ដូចគ្មានអ្នករស់នៅជិតខាងអញ្ចឹង។
អ្នកស្រី Susan Nicholls ដែលដាក់ពាក្យប្ដឹងបាននិយាយថា៖ “វាជាសុបិនអាក្រក់។ នាងស្រែកខ្លាំងៗ ចាក់ចម្រៀងឮៗ ឲ្យពួកយើងស្ដាប់នាងឡើងឋានសួគ៌។ វាមិនគួរឲ្យរីករាយនោះទេ”។
ដោយសារការប្រព្រឹត្តិមិនចេះមើលគេមើលឯង ចុងក្រោយ Gemma Walker ត្រូវអស់លុយយ៉ាងច្រើនអត់ប្រយោជន៍បែបនេះឯង៕
ប្រភពដើមពីៈ សប្បាយ

Blogger Comment
Facebook Comment