បណ្ដាញព័ត៌មានកូរ៉េខាងត្បូងឈ្មោះ Chosun Ilbo បានបញ្ជាក់ថា មិនមែនមានតែតារាចម្រៀង ហុង សុងវុល ម្នាក់ប៉ុណ្ណោះទេ គឺនៅមានអ្នកសម្តែង អ្នកភ្លេងនៅក្នុងក្រុមតន្ត្រី Unhasu Orchestra ចំនួន១១នាក់ផ្សេងទៀត ដែលសរុបមានចំនួន ១២នាក់ ក៏ត្រូវបានប្រហារជីវិតផងដែរ ក្រោមបទចោទប្រកាន់ពាក់ព័ន្ធ នឹងនាង ហុង សុងវុល តារាចម្រៀងដ៏ល្បីរូបនេះ ។ ក្រុមគ្រួសារសាច់ញាតិ របស់ជនជាប់ចោទទាំងនោះ ត្រូវបានអាជ្ញាធរបង្ខំ ឲ្យមកចូលរួមឈរមើល ការបាញ់សម្លាប់ដ៏ព្រៃផ្សៃនោះ ។
នាង ហុង សុងវុល បានក្លាយជាតារាចម្រៀងល្បីឈ្មោះ ចាប់តាំងពីអំឡុងឆ្នាំ២០០៥ ហើយនាងមានទំនាក់ទំនង ជាមួយមេដឹកនាំវ័យក្មេងកូរ៉េខាងជើងលោក គឹម ជុងអ៊ុន អំឡុងឆ្នាំ២០០០ ។ ក្រោយមកនាងក៏បានបាត់មុខ មួយរយៈដោយសារលោក គឺមជុងអ៊ិល អតីតមេដឹកនាំ កូរ៉េខាងជើងបានជំទាស់ មិនឲ្យមានចំណងស្នេហាជាមួយគ្នា។ ក្រោយមកនាង ហុង សុងវុល បានរៀបការជាមួយមន្ត្រីយោធា កូរ៉េខាងជើងម្នាក់រហូតទទួលបាន កូនមួយ ៕
ប្រភពពីៈ វត្តភ្នំ


Blogger Comment
Facebook Comment