ជាក់ស្ដែងណាស់ ជេស្ទីនលី បានជាប់ពាក់ព័ន្ធនឹង ករណីរំលោភនារីជាង ៦០នាក់ រួមទាំងមិត្ដស្រី របស់ឪពុកថែមទៀតនោះ តែត្រូវបានលើកមកតែ ២៤នោះទេ ដោយសារតែនៅសល់ប៉ុន្មាន ត្រូវបានគេបិទចោល។ តែទោះជាយ៉ាងណា ២៤ករណីនេះ ក៏អាចគ្រប់គ្រាប់ឲ្យ ជេស្ទីនលី ជាប់គុក ២២ឆ្នាំ និង ៤ខែផងដែរ។ យ៉ាងណាមិញ ជេស្ទីនលី ដែលមានអាយុ ២៨ឆ្នាំ ត្រូវបានប៉ូលីសប្រទះឃើញ វីដេអូជាច្រើន ដែលមានទំហំជាង ២៥ GB ដែលសុទ្ធសឹងតែជាវីដេអូ ចាប់រំលោភនារីរងគ្រោះទាំងនោះ ហើយជេស្ទីនលី ក៏ត្រូវតុលាការតៃប៉ិ ឲ្យបង់ប្រាក់ជំងឺចិត្ដទៅ នារីរងគ្រោះ ១២នាក់ចំនួន ៦១១,៥៨៧ ផងដែរ។
យ៉ាងណាក្ដីកាលពីពេលថ្មីៗនេះ តៃវ៉ាន់ បានធ្វើការកាត់ទោសនារីម្នាក់ ឲ្យជាប់គុកជិត ៣០០ឆ្នាំ ដោយសារតែលួចមានស្នេហាជាមួយប្ដីគេ។ តែសម្រាប់ជេស្ទីនលី វិញ ជាប់ពាក់ព័ន្ធ នឹងករណីប្រើប្រាស់ថ្នាំ រំលោភ និងលួចថតវីដេអូសិច តែបែរជាគុក ជាង២០ឆ្នាំប៉ុណ្ណោះ។
សម្រាប់រឿងរ៉ាវទាំងនេះត្រូវបានសាធារណៈជន ទាំងក្នុងនិងក្រៅប្រទេស នាំគ្នាក្ដៅក្រហាយ ចំពោះការកាត់ទោសបែបនេះជាខ្លាំង។ តើប្រិយមិត្ដយល់យ៉ាងណា?


ប្រភពពីៈ ខ្មែរឡូត
Blogger Comment
Facebook Comment