សមាជិកព្រឹទ្ធសភាក្នុង គណៈកម្មាធិការសំខាន់មួយ បានយល់ព្រមលើ ពង្រាងសេចក្តីសំរេចចិត្តមួយ ដែលគាំទ្រការប្រើកងកម្លាំងអាមេរិកនៅប្រទេស ស៊ីរី ហើយវិធានការនេះ នឹងត្រូវបោះឆ្នោតអនុម័តនៅសប្តាហ៍ក្រោយ ដែលកំណត់ពេល ៦០ថ្ងៃ សម្រាប់ប្រតិបត្តិការនេះ។ ពង្រាងសេចក្តីសំរេចចិត្ត ក៏ហាមប្រើកងកម្លាំងជើងគោក ណាមួយនៅប្រទេសស៊ីរី ផងដែរ។
លោក ចន ឃឺរី រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា អាមេរិកត្រូវតែចាត់ការ បន្ទាប់ពីការវាយប្រហារ ដោយអាវុធគីមីដែល មិនអាចប្រកែកបាន ពីកងកម្លាំងរបស់ប្រធានាធិបតី បាសសា អាល់អាសាដ។ ការពន្យារពេលសម្រាប់ប្រតិបត្តិការយោធា លើប្រទេសស៊ីរី ហាក់ដូចជាលើកទឹកចិត្ត ឲ្យមានបទឧក្រិដ្ឋសម្លាប់ ជនស៊ីវិលកាន់តែអាក្រក់ខ្លាំងឡើង នាំឲ្យសហគមន៍អន្តរជាតិ មានការព្រួយបារម្ភ យ៉ាងខ្លាំង។
ក្នុងពេលជាមួយគ្នា ប្រធានសភា មកពីគណបក្សប្រជាធិបតេយ្យ លោក ចន បូអេណឺ បានយល់ព្រមចំពោះការអំពាវនាវ របស់លោកប្រធានាធិបតី អូបាម៉ា សំរាប់ចំណាត់ការយោធា និងថាមានតែអាមេរិក ដែលមានសមត្ថភាព បញ្ឈប់ប្រធានាធិបតី អាសាដ ពីការដឹកនាំតាមបែបផ្តាច់ការ និងការសម្លាប់ ជនស៊ីវិលដ៏រង្គាល។ លោក បូ អេណឺ បានទទូចឲ្យ សហសេវិកនៅសភាធ្វើតាមលោកដើម្បីគាំទ្រ ប្រតិបត្តិការយោធានេះ។
លោកអូបាម៉ា បានជួបមេដឹកនាំសំខាន់ៗនៃសភា នៅសេតវិមាន ដោយលោកបាននិយាយថា " ត្រូវការការវាយប្រហារ មានកំរិតដើម្បីបន្ថយ សមត្ថភាពរបស់ស៊ីរី នៅក្នុងការវាយប្រហារ ដោយអាវុធគីមី។ លោក អូបាម៉ា ត្រូវធ្វើដំណើរទៅកាន់ប្រទេស ស៊ុយអែត មុនជំនួប G20 នៅប្រទេស រុស្ស&66090;ី នាចុងសប្តាហ៍នេះ ហើយវិបត្តិនៅប្រទេស ស៊ីរី អាចជាប្រធានបទដ៏សំខាន់មួយ សម្រាប់ជំនួបកំពូលនោះ៕
ប្រភពពី វត្តភ្នំ
Blogger Comment
Facebook Comment