តើ​អ្នកដឹង​ទេ​ថា ការ​រួមភេទ​អាចជួយ​កាត់បន្ថយ​រោគ​ទាំង​១១​មុខ​បាន​?

១- កម្ចាត់រោគ​ដេក​មិន​លក់​ ​
មនុស្ស​គ្រប់រូប​តែង​ប៉ងប្រាថ្នា​ដេក​ឲ្យ​បាន​លក់​ស្កប់ស្កល់ ប៉ុន្តែ​ដោយសារតែ​មូល ហេតុ​ផ្សេៗ ទើប​បណ្តាល​ឲ្យ​កើតរោគ​ដេក​មិន​លក់ ជា ពិសេស​ចំពោះ​ស្ត្រីភេទ​។ ដូច្នេះ​បន្ទាប់ពី​បានរួម​ភេទ ប្រកបដោយ​លក្ខណៈ​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​រួចមក ភាព​តានតឹង​នៅក្នុង​រាងកាយ ចាប់ផ្តើម​ធូរស្រាល​។ រីឯ​សាច់ដុំ បន្ទាប់ពី​ខំប្រឹង នឹងមាន​ភាព​ហត់នឿយ ក្នុង​ពេក​បើកឆាក​ប្រយុទ្ធ​រួចមក ក៏​ទទួល​បានការ​រលា​សាច់ដុំ ឡើងវិញ ដែល​អាច​បង្ក​ឲ្យ​មានការ​ងងុយដេក​ភ្លាមៗ ដែលជា​ករណី​អាចជួយ​ដល់​ការ​កម្ចាត់រោគ​ដេក​មិន​លក់​។ ម្យ៉ាងទៀត ចំពោះ​ជីវិត ផ្លូវភេទ​ដែល​កាន់តែ​ប្រកបដោយ​សុភមង្គល​នោះ គឺ​ក្រោយពេល​បើកឆាក​ប្រយុទ្ធ​រួច ក៏​អាច​ឆាប់​ដេក​បាន​លង់លក់​ស្កប់ស្កល់​ដែរ​។​

២- ជួយ​សម្រាល​ដល់​រោគ​ផ្សេងៗ​មុនពេល​ធ្លាក់​រដូវ​
​ចំពោះ​ស្ត្រីភេទ មុនពេល​ធ្លាក់​រដូវ​ក្នុង​រវាង​ពី ៥ ទៅ ៧ ថ្ងៃ បរិមាណ​លោហិត​ដែល​ហូរ​ចូលក្នុង​ឆ្អឹងត្រគាក​មានការ​កើនឡើង ដូចនេះ អាច​បណ្តាល​ឲ្យ​កើតរោគ​ហើម និង​រមួលក្រពើ ដែល​អាចឈាន​ទៅដល់​ការ​កើតរោគ​ហើមពោះ ឈឺពោះ​ទៀតផង​។ ចលនា​នៃ​ការ បង្រួញ​សាច់ដុំ បន្ទាប់ពី​ការរួម​ភេទ អាច​ជំរុញ​ឲ្យ​លោហិត​បង្កើនល្បឿន​ហូរ​ចេញពី​តំបន់​អាង​ត្រគាក និង​ជ្រៀត​ចូលក្នុង​តំបន់​ឈាម​រត់ ដែល​អាចជួយ​សម្រាល​ដ​ល់​កម្លាំង​សម្ពាធ​ឆ្អឹងត្រគាក និង​ជួយ​សម្រាល​ទៅដល់​ការធ្វើ​ទុក​ត្រង់​ពោះ​ទៀតផង​។​

៣- ទឹកកាម​អាចជួយ​កម្ចាត់​មេរោគ​ក្នុង​ប្រដាប់ភេទ​របស់​ស្ត្រី​ ​
តាម​ការពិសោធន៍ អ្នកឯកទេស បាន​អះអាងថា នៅក្នុង​ទឹកកាម មាន​សារធាតុ​ប្រឆាំង​មេរោគ​ម្យ៉ាង ដែល​អាច​កម្ចាត់​មេរោគ​ផ្សេងៗ នៅត្រង់​ប្រដាប់ភេទ​របស់​ស្ត្រី​។ ចំពោះ​ស្ត្រីភេទ​ណា​ដែល​ពុំមាន​ជីវិត​ផ្លូវភេទ​ក្នុង​រយៈពេល​យូរ​ងាយ​កើត​រលាក​ប្រដាប់ភេទ រោគ​រលាក ស្រោម​ស្បូន និង​រោគ​រលាក​បំពង់​អូវុល ជាដើម​។​ ៤- ជួយ​ការពារ​ខួរក្បាល​ ​តាម​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​របស់​ជប៉ុន បាន​ឲ្យ​ដឹងថា ចំពោះ​ជីវិត​ផ្លូវភេទ​ក្នុង​លក្ខណៈ​សមល្មម គឺអាច​ជួយ​ជំរុញ​ការដុត​រំលាយ អាហារ​នៅក្នុង​រាងកាយ ព្រមទាំង​ធ្វើ​ឲ្យ​ការចងចាំ​មាន​ភាពខ្លាំង​ក្លា​ទៀតផង​។​

៥- កាត់បន្ថយ​អត្រា​នៃ​ការកើត​ជំងឺ​បេះដូង​ ​
ជីវិត​ផ្លូវភេទ អាចធ្វើ​ឲ្យ​ឆ្អឹងត្រគាក អវយវៈ សន្លាក់ឆ្អឹង សាច់ដុំ និង​ឆ្អឹងខ្នង កាន់​តែមាន​សកម្មភាព​យ៉ាង​រស់​រវ៉ើក និង​អាច​ជំរុញ​ដល់ ចរន្តឈាម​រត់ បង្កើន​មុខងារ​បេះដូង និង​សួត​កាន់​តែមាន​ភាពរស់រវើក នាំ​ឲ្យ​អ្នក​ដែលមាន​ជីវិត​ផ្លូវភេទ​ដ៏​សមស្រប មាន​អត្រា​គ្រោះថ្នាក់ នៃ​ការកើត​ជំងឺ​បេះដូង​ធ្លាក់ចុះ​បាន ១០​ភាគរយ បើ​ប្រៀបធៀប​នឹង​អ្នក​ដែលមាន​ជីវិត​ផ្លូវភេទ​ពុំ​ប្រក្រតី​។​

៦- ជួយ​សម្រាល​ដល់​ការឈឺ​ចុកចាប់​
​តាមពិតទៅ ជីវិត​ផ្លូវភេទ មាន​ប្រសិទ្ធភាព​អាចជួយ​សម្រាល​ដល់​ការឈឺចាប់ មិន​ខុសពី​ថ្នាំ​អា​ស្ពឺ​រី​ន​នោះឡើយ​។ ដោយ​ផ្អែក​តាម​ប្រព័ន្ធ ព្យាបាល​ជាច្រើន ក្រុម​អ្នកឯកទេស បាន​អះអាងថា ជីវិត​ផ្លូវភេទ​អាច​រំញោច​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ដ៏​សំខាន់​ក្នុង​ខួរក្បាល ហើយក៏​បញ្ចេញ​នូវ​សារ​ធាតុគីមី​ម្យ៉ាង​ដែល​អាចជួយ​សម្រាល​ដ​ល់​ការឈឺ​ចុកចាប់​ដែរ​។ ម្យ៉ាងទៀត អ្វីដែល​គេ​មិន​នឹកស្មាន​ដល់​នោះ ការរួម​ភេទ​មាន​ប្រសិទ្ធភាព​អាច​កាត់បន្ថយ​ការឈឺ​ចុកចាប់​ទៅលើ​រោគ​សំខាន់ៗ​ផ្សេងៗ​ទៀត ដូចជា រោគ​រលាក​សន្លាក់ឆ្អឹង ឈឺក្រពះ ឈឺ​សរសៃប្រសាទ​នៅត្រង់​ខ្នង ឈឺក្បាល និង ឈឺធ្មេញ ជាដើម​។​

៧- កាត់បន្ថយ​អត្រា​នៃ​ការ​កើតរោគ​សើ​ស្បែក​ ​
នៅពេលដែល​ចរន្តឈាម​រត់ នៅតាម​ស្រទាប់​ស្បែក​ពុំបាន​ល្អ អាច​បណ្តាល​ឲ្យ​កើតរោគ​សើ​ស្បែក ដូចជា​កើត (​មុន​) ជាដើម​។ ប៉ុន្តែ ប្រសិនបើ​មានជីវិត​ផ្លូវភេទ​ដ៏​សមស្រប អាច​បង្កើនល្បឿន​នៃ​ចរន្តឈាម​រត់ ការដុត​រំលាយ​អាហារ​នៅក្នុង​រាងកាយ និង អាចធ្វើ​ឲ្យ ស្រទាប់​ស្បែក​ភ្លឺរលោង ព្រមទាំង​មាន​ផលប្រយោជន៍​ការពារ​មិន​ឲ្យ​កើតរោគ​សើ​ស្បែក​ទៀតផង​។​

៨- លើក​កំពស់​មុខងារ​នៃ​ប្រព័ន្ធ​ស៊ាំ​ជំងឺ​ ​
បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា អា​ការៈដែល​រោគ​ផ្តាសាយ ជំងឺលើសឈាម ដំបៅ​រលួយ​សព្វបែបយ៉ាង​តែងតែ​ងាយ​និង​ចូល​បៀត បៀ​ន​នោះ ក៏​ព្រោះតែ​ប្រព័ន្ធ​ស៊ាំ​ជំងឺ​នៅក្នុង​រាងកាយ​ខ្សោយ បណ្តាល​ឲ្យ​ជីវិត​ផ្លូវភេទ អាចធ្វើ​ឲ្យ​ការបញ្ចេញ​សារធាតុ​រាវ ពី​ក្រពេញ ក្រលៀន​មាន​តុល្យភាព ចំណែក​សាច់ដុំ​បន្តឹង​មុននឹង​រលា​សន្ធឹង​ជា​ក្រោយ​។ ហេតុនេះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ រក្សាបាន​ភាពខ្លាំង​ក្លា​។​

៩- ជំរុញ​ឲ្យ​ប្រដាប់ភេទ​របស់​ស្ត្រី​មាន​សុខ​ភាពល្អ​ ​
សារធាតុ​អេ​ស្ត្រូ​ចេ​ន (​អ័រម៉ូន​របស់​ស្ត្រី​) អាច​ឲ្យ​មុខងារ​នៃ​ប្រព័ន្ធ​ចរន្តឈាម​រត់ របស់​ស្ត្រី​រក្សាបាន​ល្អប្រសើរ​។ ដូច្នេះ​ចំពោះ​ស្ត្រីភេទ ដែលមាន​ជីវិត​ផ្លូវភេទ​សមស្រប​តាម​ក្បួនខ្នាត​កម្រិត​នៃ​សារជាតិ​អេស​ស្ត្រូ​ចេ​ន កើន​ខ្ពស់​ច្រើនជាង​ស្ត្រី​ដែល​ពុំបាន​រួមភេទ​ទាល់តែសោះ ធ្វើ​ឲ្យ​មុខងារ​សរីរៈ​នៃ អូវុល​កាន់តែរឹងប៉ឹង​។ ម្យ៉ាងទៀត នៅពេល​រួមភេទ​ម្តងៗ ការបញ្ចេញ​ទឹករំអិល ឬ​ទឹកកាម​កើនឡើង ដែល​អាច ការពារ​ស្រោម​ប្រដាប់ភេទ​មិន​ឲ្យ​ស្ងួត​។​

១០- ពន្យឺត​ភាព​ចាស់ជរា​
​ស្ត្រីភេទ​ចាប់ពី​អាយុ ប្រហែល ៣៥​ឆ្នាំ ឡើងទៅ គ្រោងឆ្អឹង​ចាប់ផ្តើម​ធូរ​លុង ដូច្នេះ​ការរួម​ភេទ​អាចជួយ​សម្រួល​ទៅដល់​កូ​ឡេ​ស្តេ​រ៉ូ​ល រក្សា​ភាព​ញឹក​នៃ​គ្រោងឆ្អឹង និង​កាត់បន្ថយ​ភាព​ធូរ​លុង នៃ​គុណភាព​ឆ្អឹង​។ ដូច្នោះ​មនុស្ស​ក៏មាន​រាងកាយ​មាំមួន​ហាក់​នៅ​ក្មេង​ជានិច្ច​។​

១១- បង្កើន​មុខងារ​នៃ​ការផលិត​ឈាម​នៅក្នុង​ខួរឆ្អឹង​ ​
ចំពោះ​បុរស ការ​មានជីវិត​ផ្លូវភេទ​ដ៏​សមស្រប រឹតតែ​ធ្វើ​ឲ្យ​រាងកាយ​មាន​សុខភាព​មាំមួន ដែល​អាចធ្វើ​ឲ្យ​បរិមាណ​នៃ​ការបញ្ចេញ​ទឹកកាម នៅក្នុង​ពង​ស្វា ស កើនឡើង ដែល​ធ្វើ​ឲ្យ​សាច់ដុំ កាន់តែ​រីកលូតលាស់​បង្កើន​ទម្ងន់​ខ្លួន និង​បង្កើន​មុខងារ​នៃ​ការផលិត​ឈាម​នៅក្នុង ខួរឆ្អឹង ព្រមទាំង​អាច​កាត់បន្ថយ​ការប្រមូលផ្តុំ​ជាតិ​ខ្លាញ់​នៅក្នុង​រាងកាយ​ទៀតផង​៕​


Share on Google Plus
    Blogger Comment
    Facebook Comment