ការរួមភេទរវាងបុរស និងស្ត្រី តែងតែមានលក្ខណៈខុសប្លែកគ្នា។ បុរស ចូលចិត្តឡើងឋានសួគ៌
ទាំងព្រឹកព្រលឹម ខណៈដែលស្ត្រី
ភាគច្រើនប្រាថ្នាចង់ធ្វើកិច្ចការនេះ នៅពេលរាត្រីកាលទៅវិញ។
ពេលព្រឹកព្រហាម លិង្គតែងឡើងរឹង ដោយឯកឯង
ធ្វើឱ្យបុរសត្រៀមខ្លួនរួចជាស្រេច ក្នុងការវាយប្រហារដៃគូ។
រីឯស្ត្រីវិញ នាងមិនអាចទទួលយកការសម្រុកចូលដោយ ឥតគ្រោងទុក បានឡើយ។
ប្រសិនបើបុរសឆ្លាត គួរតែបង្កើតទម្លាប់
និងបញ្ឆេះអារម្មណ៍នាងមុនបង្កាត់ភ្លើងក្នុងសមរភូមិលើគ្រែ
ដូចខាងក្រោម៖
១. ត្រៀមខ្លួនចាំតាំងពីពេលយប់ជាមុន : ការត្រៀមទុកនោះ
មានដូចជាការរៀបចំ ដូចជា ស្ករកៅស៊ូបំបាត់ក្លិនមាត់ ការសម្អាតកាយ
ឬតែងខ្លួន ឱ្យមានភាពសិចស៊ី ជាដើម។ អ្នក ក៏ត្រូវងូតទឹកសម្អាតកាយ
ឱ្យបានស្អាតបាត មុននឹងប្រតិបត្តិការ។ ជាពិសេសនោះ
ត្រូវត្រៀមស្រោមអនាម័យទុកជាស្រេច ផងដែរ។
២. ដាក់ម៉ោងរោទ៍កំណត់ពេល :
វាក៏ជាការបង្កើតនូវរសជាតិសម្ព័ន្ធភាព
ដ៏មានន័យមួយដែរក្នុងការប្រើប្រាស់ពេលវេលានែបនិត្យកាយ
នាពេលព្រឹកព្រលឹម មុនពេលបែកគ្នាចេញទៅធ្វើការរៀងៗខ្លួននោះ។
ដូច្នេះ អ្នកត្រូវត្រៀមការដាក់កំណត់ពេលវេលា ឱ្យបានត្រឹមត្រូវ
សម្រាប់ការរួមភេទនាពេលព្រឹក ដ៏មានន័យរបស់អ្នកជាមួយគូស្នេហ៍
ឱ្យបានសមរម្យ ក្រែងប្រថុចញ៉ុចពេក ទៅធ្វើការមិនទាន់។
៣. ដាស់គូស្នេហ៍ដោយសភាពទន់ភ្លន់ : ស្ត្រី
ពិតជាមិនត្រូវការឡើងឋានសួគ៌នាពេលព្រឹក
ក្នុងសភាពបែបតក់ក្រហល់តាមចំណង់របស់អ្នកនោះឡើយ ដូច្នេះ
ត្រូវចេះបង្កើតស្ថានភាពងាយៗសម្រាប់នាង។ យ៉ាងណាមិញ
អ្នកត្រូវយកដៃអង្អែលដាស់នាងថ្នមៗ ដើម្បីឱ្យនាងភ្ញាក់សិន
សឹមចាត់ការ។ បន្ទាប់មក ត្រូវថ្នាក់ថ្នមនាង
ដោយការថើបបំបោសអង្អែលពេញរាងកាយ នាងតែម្តង។
ជួនកាលយកដៃអ្នកទៅត្រដុសសក់នាង ក៏ជាវិធីមួយដ៏មានប្រសិទ្ធភាព។
ទង្វើបែបនេះ គឺជាសិល្ប៍វិធីបែបវិជ្ជមាន
ក្នុងការដាស់អារម្មណ៍ភេទនាង ឱ្យមានឡើង
និងចូលរួមបង្កើតរសជាតិដ៏ផ្អែមល្ហែមនាពេលព្រឹកនេះ ជាក់ជាមិនខាន។
៤. ធ្វើឱ្យនាងមានអារម្មណ៍ថា sexy : នៅពេលភ្ញាក់ពីដំណេក
ស្ត្រីតែងមានអារម្មណ៍&88203;ថា ខ្លួនស្ថិតក្នុងសភាពសើងមម៉ើង និងខ្មាសអៀន
មិនចង់រួមភេទ។ ឆ្លៀតឱកាសនេះ អ្នកត្រូវចេះសរសើរនាងថា
“អូនស្អាតគ្របពេល” ឬ “ទោះក្រោកពីគេង ក៏គួរឱ្យស្រឡាញ់”
ដើម្បីឱ្យនាងផ្ដើមមានអារម្មណ៍សិចស៊ីឡើងវិញ។
ស៊ីវិល័យ
សូមជូនពរឱ្យសមរភូមិក្តៅនៃសង្គ្រាមលើគ្រែនាពេលព្រឹកព្រលឹម
រវាងជីវិតគូរបស់លោកអ្នក
ឈានទៅដល់ចំណុចស្រណុកសុខស្រួលរកទីបំផុតគ្មាន
និងទទួលបានជ័យជំនះទាំងសងខាង៕
ដកស្រង់ចេញពី ដំណឹង

Blogger Comment
Facebook Comment