បើនិយាយចំពោះមិត្តៗនារីរាល់គ្នាវិញ
អាវទ្រនាប់ត្រូវបានភ្ជាប់ជាមួយនឹងខោទ្រនាប់
ឆ្វេងនិងស្ដាំតាំងពីជំទង់ម៉្លេះ
វាមិនត្រឹមតែអាចការពារសុដន់ដែលធ្វើឲ្យទន់ខ្សោយ
ក៏អាចជារាងប្រភេទរាងកាយដ៏ស្រស់ស្អាត។ ដូច្នេះ
ការពាក់អាវទ្រនាប់រយៈពេលវែងមិនត្រឹមត្រូវ វាអាចបង្កើនហានិភ័យនៃមហារីកសុដន់
ក៏អាចក្លាយជាឃាតករលាក់មុខមួយដែលមានការគំរាមកំហែងដល់សុដន់របស់ស្ត្រី។
ទំហំអាវទ្រនាប់ធំពេកបណ្តាលឲ្យផ្នែកទ្រូងមានការប្រែប្រួល
ទំហំអាវទ្រនាប់ធំពេកវាមិនអាចមានផលប៉ះពាល់ធំធេង
ដល់សុខភាពទេ
ប៉ុន្តែវាមិនមានប្រសិទ្ធភាពចំពោះរូបរាងខ្សែកោងផ្នែកទ្រូង
របស់ស្ត្រីឡើយ។ ស្ត្រីមួយចំនួនពេលជ្រើសរើសអាវទ្រនាប់
សូមណែនាំថាជ្រើសរើសអាវទ្រនាប់ណាដែលមានទំហំធំជាងមួយលេខដែលអាច
ពាក់បានក្នុងជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែក៏មិនត្រូវធំពេកដែរ
វាអាចងាយនឹងបណ្តាលឲ្យមានការប្តូរសណ្ឋានផ្នែកទ្រូង។
ទំហំអាវទ្រនាប់តូចពេកធ្វើឲ្យសាច់ដុំលេចចេញ
មានទ្រឹស្តីជាប់ទាក់ទងពីទំហំនៃការពាក់អាវទ្រនាប់ ៖
សុខចិត្តឲ្យរលុងកុំឲ្យតឹង! អ្នកឯកទេសនៃ
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ដាស់តឿនថា
ទំហំអាវទ្រនាប់តូចពេកអាចមានគាបសង្កត់ដល់ផ្នែកទ្រូង
បណ្តាលឲ្យលីមហ្វម៉ាឈាមរត់មិនបានល្អ ងាយនឹងបណ្តាលឲ្យកើតមានជម្ងឺមហារីកសុដន់។
ក្រៅពីនេះ វាអាចធ្វើឲ្យសាច់ដុំលេចចេញ បណ្តាលឲ្យមានសុដន់មួយទៀត
មិនត្រឹមតែប៉ះពាល់ដល់សុខភាពទេ ថែមទាំងប៉ះពាល់ភាពស្រស់ស្អាតទៀតផង។
ខ្សែអាវទ្រនាប់ពាក់តឹងពេក គាបសង្កត់ដល់សុដន់
ខ្សែអាវទ្រនាប់តឹងពេកក្រៅពីអាចបណ្តាលឲ្យផ្នែកស្មាមិនសូវស្រួល
ថែមទាំងធ្វើឲ្យអាវទ្រនាប់មានចលនា
អាវទ្រនាប់បច្ចុប្បន្នសុទ្ធតែមានដែកថែទាំនៅនឹងមួយកន្លែង
ពីព្រោះបើសិនអាវទ្រនាប់មានចលនា
ដែកថែទាំដ៏រឹងមាំនោះនឹងអាចមានការគាបសង្កត់ដល់ជាលិកាសុដន់
បើសិនស្ថិតក្រោមស្ថានភាពមានចលនានោះ អាវទ្រនាប់មានចលនា
ចាំបាច់ត្រូវផ្លាស់ប្តូរអាវទ្រនាប់ជាបន្ទាន់។
អាវទ្រនាប់ពាក់តឹងខ្លាំងពេកធ្វើឲ្យសាច់ខ្លាញ់លៀនចេញ
មិនត្រូវយល់ថាអាវទ្រនាប់កាន់តែចង្អៀត
ប្រសិទ្ធភាពនៃម៉ូដែលកាន់តែល្អនោះទេ។
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកដាស់តឿនថា
អាវទ្រនាប់តឹងពេកអាចបណ្តាលឲ្យដំណើរឈាមរត់មិនស្រួល តឹងទ្រូងមានសម្ពាធ
ថែមទាំងមានការរំខានពីសាច់ខ្លាញ់ដែលលៀនចេញទៀតផង!
កំរិតដែលតឹងចង្អៀតដ៏ត្រឹមត្រូវនោះគួរតែខ្សែសំប៉ែត
អាវទ្រនាប់ស័ក្តិសមនឹងស្បែក មិនចង្អៀតដល់សាច់ដុំ
ផ្នែកក្រោមឆ្វេងស្តាំនៃអាវទ្រនាប់គួរតែឋិតក្នុងកំរិតមួយដូចគ្នា។
ក្រៅពីព័ត៌មានដែលបានលើកឡើងខាងលើនេះ
ក្រៅពីនេះនៅមានអ្នកដែលពាក់វាលើសពី១២ម៉ោង ក៏អាចបង្កើនអត្រាកើតមាន
ជម្ងឺមហារីកសុដន់ ដែរ ពីព្រោះប្រសិនបើនៅក្នុងផ្ទះ
ឬឱកាសដែលមិនមែនជាសាធារណៈអាចព្យាយាមកុំពាក់អាវទ្រនាប់អី
វាមានប្រយោជន៍ចំពោះការ ការពារជម្ងឺមហារីកសុដន់។
តើអាវទ្រនាប់មិនត្រឹមត្រូវអាចបណ្តាលឲ្យសុដន់មានផលប៉ះពាល់មិនល្អអ្វីខ្លះ?
អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានពន្យល់ថា ជាបឋម
អាវទ្រនាប់មិនត្រឹមត្រូវអាចធ្វើឲ្យបំពង់ទឹកដោះស្ទះ។
ពីព្រោះអាវទ្រនាប់ភ្ជាប់នឹងក្បាលសុដន់ ពេលមានចលនា
ក្បាលសុដន់កកិតនឹងជាតិសរសៃអាវទ្រនាប់
ធ្វើឲ្យជាតិសរសៃជ្រាតចូលទៅក្នុងបំពង់ទឹកដោះ។ មិនយូរមិនឆាប់
បំពង់ទឹកដោះនឹងស្ទះ មិនត្រឹមតែមានការប៉ះពាល់ដល់ការបំបៅកូនទេ
ថែមទាំងបណ្តាលឲ្យរលាកទៀតផង។
ទីពីរគឺងាយនឹងបណ្តាលឲ្យក្បាលសុដន់មានសណ្ឋានក្រហូង។
ប្រសិនបើជ្រើសរើសប្រវែងអាវទ្រនាប់ខ្លីជាងទំហំដើមទ្រូង ដូច្នេះ
អាវទ្រនាប់នឹងគាបសង្កត់លើសុដន់ ប៉ះពាល់ដល់របត់ឈាមរត់របស់សុដន់
និងគាបសង្កត់ដល់ក្បានសុដន់ ធ្វើឲ្យក្បាលសុដន់រាបស្មើនិងក្រហូងចូលក្នុង
ហើយក៏ប៉ះពាល់ដល់ការបំបៅកូនផងដែរ។ ដូច្នេះ
មិត្តៗនារីចាំបាច់ត្រូវជ្រើសរើសអាវទ្រនាប់ដ៏សមស្រប
បន្ទាប់មកពាក់វាឲ្យបានត្រឹមត្រូវទើបអាចការពារសុខភាពសុដន់បានយ៉ាងពិតប្រាកដ។
អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
ប្រភពពី abcnonstop

Blogger Comment
Facebook Comment