វីធីធ្វើឱ្យស្រ្ដី មាន​អារម្មណ៍​ស្រើបស្រាល និងឈានដល់ចំណុចកំពូល

ការរួមភេទ ធ្វើឱ្យបុរសស្រ្ដីមានអារម្មណ៍ប្រសើរ មិនថាគូស្នេហ៍ទាំងពីរសម្រចការឈានដល់ចំណុចកំពូល ឬក៏អត់នោះទេ។ ការរួមភេទផ្ដល់ឱ្យគូស្នេហ៍ទាំងពីរ នូវការប៉ះគកិតដោយផ្ទាល់រវាងស្បែក និងស្បែក ពាសពេញរាងកាយនិងអាចផ្ដល់អារម្មណ៍ស្និទ្ធស្នាលកាន់តែខ្លាំង។

ទោះបីជាយ៉ាងណា បុរសតែងតែមិនមានវិធីងាយស្រូល ដើម្បីធ្វើឱ្យស្រ្ដីសម្រេចការឈានដល់ចំណុចកំពូល នោះទេ។ ស្រ្ដីភាគច្រើនរងវិបត្ដិ ធ្លាក់ចុះតម្រេកផ្លូវភេទ ដោយសារអសមត្ថភាពជាបន្ដបន្ទាប់ ក្នុងការឈានដល់ចំណុច កំពូលជាមួយគូស្នេហ៍បុរស របស់ខ្លួន។ សភាពនេះដឹកនាំស្រ្ដីទៅរកការរសាយចិត្ដ និងខ្វះតម្រេកផ្លូវភេទ ជា មួយដៃគូបុរសរបស់ខ្លួន។

ទោះបីជាយ៉ាងណាបញ្ហានេះអាចត្រូវបានដោះស្រាយឱ្យបានធូរស្រាលបាន។ ប្រការ ដ៏ប្រសើរនោះ គឺថាមិត្ដស្រ្ដី អាចបង្កើនតម្រេកផ្លូវភេទខ្លួនឯង ដោយមិនបាច់ព្យាបាលដោយឱសថឡើយ។ ការឈានដល់ចំណុចកំពូល តម្រូវឱ្យមានការលាយច្រឡំគ្នាដ៏ខ្លាំងក្លា នៃការភ្ញោចសិរ៍ស្រ្ដី និងការផ្ដោតអារម្មណ៍ ចំពោះការរួមភេទ ប៉ុន្ដែស្ត្រីតែងតែមិនទទួលបានចំណុចទាំងពីរនេះក្នុងអំឡុងពេលរួមភេទ នោះទេ។ ខណៈពេល ស្រ្ដីមួយចំនួនសម្រេចបានការឈានដល់ចំណុចកំពូលក្នុងអំឡុងពេលរួមភេទ យើងត្រូវផ្ដោតការយកចិត្ដទុកដាក់ នូវវិធីដែលធ្វើឱ្យស្រ្ដីទាំងនោះអាចសម្រេចបានភាពស្រណុកសុខស្រួល ។

ការឈានដល់ចំណុចកំពូលក្នុងអំឡុងពេលរួមភេទ ជាមួយគូស្នេហ៍ គឺជាវត្ថុបំណងមួយដ៏ស្រើបស្រាលបំផុត ដែល ធ្វើឱ្យចំណងស្នេហាអ្នកទាំងពីរកាន់តែរឹងមាំ និងកាន់តែស្និទ្ធស្នាល។ នៅក្នុងចំណុចនេះ ប្រសិនបើអ្នកធ្លាប់ឈាន ដល់ចំណុចកំពូល តាមរយៈការសម្រេចកាមដោយប្រើដៃ​ ប៉ុន្ដែមិនទាន់បានសម្រេចម្ដងក្នុងអំឡុងពេលរួមភេទទេ ខាងក្រោមនេះ គឺជាវិធីមួយចំនួនដែលអាចផ្ដល់ឱកាសដ៏ប្រសើរ ដើម្បីសម្រេចវាឱ្យបាន៖

១. ធ្វើការភ្ញោចសិរ៍ស្រ្ដីដោយផ្ទាល់ ៖ ក្បាច់បុរសវាយលុកពីលើស្រ្ដី មិនប្រាកដថា ផ្ដល់ឱ្យការភ្ញោចគ្រប់គ្រាន់ដល់ ចំណុចមួយនេះ នោះទេ។ តាមការពិតក្បាច់រួមភេទតែមួយគត់ ដែលអាចភ្ញោចំណុចនេះ ឱ្យស្រើបស្រាលបំផុតនោះ គឺក្បាច់ស្រ្ដីវាយលុកពីលើបុរស។ ប្រសិនបើអ្នកកំពុងប្រើក្បាច់រួមភេទដទៃទៀត អ្នកចាំបាច់ត្រូវព្យាយាម ដើម្បីឱ្យទ្វារ របស់អ្នកទទួលបានការភ្ញោចគ្រប់គ្រាន់ តាមតែអ្នកត្រូវការ។ ចូរព្យាយាមបង្ហើបត្រគៀករបស់អ្នកឡើងលើ ហើយ កន្ធែកជើងទាំងពីររបស់អ្នកឱ្យបានធំ ដើម្បីឱ្យឆ្អឹងត្រគៀករបស់បុរសកកិតចំណុចសិរ៍ ។ នៅពេលអ្នកទទួលបានការ ភ្ញោចគ្រប់គ្រាន់តាមតែត្រូវការ វាជាពេលវេលាដែលអ្នកត្រូវផ្ចង់អារម្មណ៍ដ៏សិចស៊ី ដើម្បីនាំខ្លួនរបស់នាងឡើងឋាន សួគ៌ដ៏ស្រណុកសុខស្រួល។

២. ប្រាស្រ័យទាក់ទងជាមួយគូស្នេហ៍របស់អ្នក ៖ គូស្នេហ៍របស់អ្នកនឹងមិនដឹងប្រាកដថា តើចំណុចណាអាចភ្ញោចអា- រម្មណ៍របស់អ្នកឱ្យស្រើបស្រាលនោះទេ ដរាបណាអ្នកមិនប្រាប់គាត់។ គាត់អាចប្រើទិកនិករួមភេទខុសឆ្គង ដោយមិន ដឹងខ្លួន។ ការប្រាស្រ័យទាក់ទង ដ៏ប្រសើររវាងគូស្នេហ៍ទាំងពីរ គឺមានសារៈសំខាន់ ដើម្បីធ្វើឱ្យអ្នកទាំងពីរសម្រេចការ ឈានដល់ចំណុចកំពូល ក្នុងអំឡុងពេលរួមភេទ។ អ្នកត្រូវប្រាប់ឱ្យគូស្នេហ៍របស់អ្នកបានជ្រាបច្បាស់ពីអារម្មណ៍របស់ អ្នក។ ចូរកុំមានការអៀនខ្មាស់ ក្នុងការប្រាប់គាត់ពីការចូលចិត្ដរបស់អ្នក ចំពោះចលនាវាយលុករបស់គាត់ បរិវេណ ស្រើបស្រាលអ្នកចង់ឱ្យគាត់ស្ទាបអង្អែល និងអ្វីៗដែលអ្នកចង់ឱ្យគាត់និយាយ ក្នុងអំឡុងពេលរួមភេទ ដើម្បីភ្ញោច អារម្មណ៍របស់អ្នកឱ្យស្រើបស្រាល។ ចំណុចទាំងអស់នេះនឹងជួយនាំអ្នកទៅកាន់តែជិតការឈានដល់ចំណុចកំពូល របស់អ្នក។

៣. ប្រលោមក្នុងការបបោសអង្អែលមុនពេលរួមភេទ ៖ ការបបោសអង្អែល គឺជាការភ្ញោចមុនគេបង្អស់នៃការរួមភេទ។ វាទាក់ទិនទៅនឹងសកម្មភាពផ្លូវភេទមួយចំនួនដែលមិនមែនជាការួមភេទ។ វាអាចជាការលិទ្ធត្រដុសទ្វារមាសស្រ្ដី ការ ថើបថ្នាក់ថ្នម ការប្រើឧបករណ៍ភ្ញោចប្រដាប់ភេទ ការមើលខ្សែវីឌីអូស្រៀវស្រើប ឬសកម្មភាពដទៃទៀត ដែលធ្វើឱ្យអ្នក មានអារម្មណ៍ភ្ញោច មុនសកម្មភាពរួមភេទជាក់ស្ដែង។ អ្នកព្យាយាមភ្ញោចអារម្មណ៍ស្រើបស្រាលមុនពេលរួមភេទចាប់ ផ្ដើមកាន់តែខ្លាំង អ្នកក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចការឈានដល់ចំណុចកំពូលនៅពេលការរួមភេទចាប់ផ្ដើម ដែរ។ ស្រ្ដីមួយចំនួនទទួលបានការភ្ញោចកាមារម្មណ៍ខ្លាំងបំផុតមុនពេលរួមភេទ ជាហេតុធ្វើឱ្យនាងសម្រេចបានការ ឈានដល់ចំណុចកំពូលយ៉ាងឆាប់រហ័ស នៅពេលការរួមភេទចាប់ផ្ដើម៕
ReadKhmer
ប្រភពពីៈ www.newstoday.com.kh

Share on Google Plus
    Blogger Comment
    Facebook Comment