យ៉ាងណាមិញ តាមសារព័ត៌មានបរទេស បានឲ្យដឹងថាស្ដ្រីរូបនេះមានអាយុ ៥០ឆ្នាំ ជាអ្នករស់នៅ ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។ ជាមួយគ្នានោះ នាងបានជាប់ឈ្មោះជា "the Black Rapunzel" ក្នុងកំណត់ត្រាហ្គីនេសវើល ដែលមានសក់កក្រងវែងជាងគេ ដែលនាងអាចរក្សាតំណែង តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ។ ចំពោះសក់ក្រងនេះ មានប្រវែងប្រហែលជា ១៩ហ្វីត ឬ ជិត ៦ម៉ែត្រ ដែលនាងបានរក្សាសក់នេះ តាំងពីអាយុ ២៥ឆ្នាំ។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គឺនាងតែងតែលាសក់ក្រងនោះ ម្ដងក្នុងមួយសប្ដាហ៍ និងប្រើប្រាស់សាប៊ូ ៦ដបដើម្បីកក់សក់ម្ដង ហើយប្រើប្រាស់រយៈពេល ២ថ្ងៃដើម្បីធ្វើឲ្យស្ងួត និងក្រងឡើងវិញ ដែលសក់នេះមានទំងន់ជាង ១១គីឡូក្រាម នៅពេលដែលសើម។
តើប្រិយមិត្ដនឹងចំណាយពេលវេលា ធ្វើដូចជាស្ដ្រីរូបនេះឬទេ?សូមទស្សនាវីដេអូទាំងអស់គ្នា៖
ប្រភពពីៈ ខ្មែរឡូត
Blogger Comment
Facebook Comment