រាជធានីភ្នំពេញ ៖
ក្រុមអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុក
បានបញ្ចេញមតិខុសៗគ្នា ទាក់ទិនរូបថតប្រមាណ ១០ សន្លឺក
បង្ហាញពីការធ្វើទារុណកម្មស្ត្រីម្នាក់
ដោយការប្រើកាំបិតប៉័ងតោ កាប់និងហែកសម្លៀកបំពាក់បណ្តាញ
ឲ្យឈាមហូរជោកខ្លួន ហើយគេមិនច្បាស់ថា
ប្រភពរូបថតដែលបង្ហាញភាពហិង្សា ទៅលើនារីភេទទាំងនេះ
ធ្លាយចេញពីណាមកទេ រហូតមានការផ្សព្វផ្សាយ និងចែករំលែក
ពេញហ្វេសប៊ុកតែម្តង។
រូបភាពហិង្សាទាំងនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ចំពោះក្រុមអ្នកលេងបណ្តាញសង្គម ដែលបានចែកចាយតៗគ្នា។
បើតាមរូបភាពបង្ហាញឲ្យឃើញថា នារីរូបស្រស់វ័យក្មេង អាយុប្រមាណ
២០ឆ្នាំ ដែលស្លៀកពាក់ឯកសណ្ឋាន ជាអ្នករត់ ត្រូវបានវាយធ្វើបាបដោយ
បុរសវ័យក្មេងម្នាក់ ដោយប្រើប្រាស់កាំបិតប៉័ងតោ ក្នុងគោលបំណង
គំរាមកំហែងលើស្ត្រីរងគ្រោះ ទំនងជាការប៉ុនប៉ងរំលោភផ្លូវភេទ។
ក្នុងនោះដែរយើងក៏បានឃើញ សម្លៀកបំពាក់នារីម្នាក់
ដែលមានទឹកមុខភ័យរន្ធត់ ត្រូវបានគេហែករញ៉េរញ៉ៃ មើលឃើញអាវក្នុង
និងខោក្នុង រួមជាមួយឈាម ស្រោចពេញខ្លួនគួរឲ្យអាណិតអាសូរ។
ប៉ុន្តែរូបភាពចុងក្រោយ ដែលថតជាមួយគ្នា មានទឹកមុខញញឹមញញែមទៅវិញ
តើនេះជាការសម្តែងឬ ? យ៉ាងណាក៏ដោយមានមតិខុសៗគ្នា
បន្ទាប់ពីបានមើលរូបភាពទាំងនេះ ៕
ប្រភពពី វត្តភ្នំ



Blogger Comment
Facebook Comment