កាលពីពេលថ្មីៗនេះ នៅក្នុងអ៊ិនធើណេត បានលេចផ្សាយនូវវីដេអូ គូស្នេហ៍វ៏យក្មេងមួយគូ បានបង្ហាញភាពស្និតស្នាលនៅកណ្ដាល មុខសាធារណៈជន នៅក្នុងកាហ្វេមួយកន្លែង។
ជាមួយគ្នានោះ វីដេអូ ដែលមានរយៈពេលជាង មួយនាទី ត្រូវបានលួចថត ដោយអតិថិជនម្នាក់ ដែលជាអ្នកទទួលទានកាហ្វេនេះដូចគ្នា ដោយពុំអាចអត់ទ្រាន់ នឹងសកម្មភាពដ៏ហួសហេតុ និងមិនចេះខ្មាស់អៀន របស់អ្នកទាំងពីរនាក់នេះបាន។
ដោយនៅក្នុងនោះ អ្នកថតវីដេអូនេះ បានបញ្ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត ដើម្បីធ្វើការចែករំលែកទៅកាន់ មនុស្សគ្រប់គ្នាកុំឲ្យប្រព្រឹត្ដិ និងធ្វើសកម្មភាពបែបនេះ ព្រោះតែទង្វើរបែបនេះ អាចធ្វើឲ្យប៉ះពាល់ទៅដល់សង្គម ក្រុមគ្រួសារ និងកិត្ដិយសផ្ទាល់របស់ខ្លួនផងដែរ។
សូមបងប្អូនទាំងឡាយ ក៏ដូចជាប្រិយមិត្ដទាំងអស់គ្នា កុំយកតម្រាប់តាមឲ្យសោះ៕
ប្រភពពីៈ ខ្មែរឡូត

Blogger Comment
Facebook Comment