អ្វីដែលមិនអាចភ្លេចបាន សម្រាប់លោក Matthew Green នៅពេលដែលចាកចេញពីមន្ទីរពេទ្យនោះ គឺកាបូបស្ពាយ ពីក្រោយ។
ជាការពិតណាស់ លោក Matthew Green ដែលមានអាយុ ៤០ឆ្នាំ និងជាជនជាតិអង់គ្លេសដំបូង ដែលត្រូវតែស្ពាយកាបូបនេះជារៀងរាល់ថ្ងៃ ដោយសារតែក្នុងកាបូបនេះ មានផ្ទុកបេះដូងថ្មី។ យ៉ាងណាមិញ ប្រដាប់ដែលដាក់ជំនួសនៅក្នុងបេះដូងរបស់ Green គឺវាមានទំហំធំជាងសរីរាង្គចាស់ ដែលត្រូវផ្លាស់ប្ដូនោះ ដែលវាមានទំងន់ យ៉ាងតិច ១៧០ក្រាម ដែលវាមានតួនាទី ក្នុងបញ្ជូនឈាមទៅក្នុងរាងកាយ ដែលនៅក្នុងនោះ ក៏ត្រូវតែមានការជួយនៅក្នុងការបូម ពីម៉ាស៊ីន ដែលដាក់នៅក្នុងកាបូបស្ពាយក្រោយរបស់លោក តាមរយៈការប្រើប្រាស់ថ្មនោះផងដែរ។
នៅក្នុងនោះ មូលហេតុដែលធ្វើឲ្យលោក ឈានមកដល់ដំណាក់កាលនេះ ដោយសារតែលោកមានអាការៈធ្ងន់ធ្ងរ ដែលមានជំងឺបេះដូងរ៉ាំរ៉ៃ ដែលខណៈពេលនោះ ក៏មិនមាននរណាម្នាក់ ធ្វើការបរិច្ចាគបេះដូងមកឲ្យលោកផងដែរ។ ដើម្បីជួយជីវិតរបស់បុរសអង់គ្លេសនេះបាន គ្រូពេទ្យនៃមន្ទីរពេទ្យ Papworth នៅស្រុក Cambridgeshire ប្រទេសអង់គ្លេស ក៏សម្រេចចិត្ដជួយព្យាបាលលោក ជាមួយនឹងការប្រើប្រាស់របស់ម្យ៉ាង ដែលអាចនិយាយថា ជាបេះដូងថ្មី ដែលការវះកាត់នេះបានចំនាយប្រាក់ ១០០,០០០ផោន ឬ ជាង១៥០,០០០ដុល្លារអាេមរិក។
តើប្រិយមិត្ដយល់យ៉ាងណា ចំពោះបច្ចេកវិទ្យាដ៏ទំនើបបែបនេះ?
ដើម្បីមើលពត៌មានដើម សូមចុចត្រង់នេះ


Blogger Comment
Facebook Comment