ចង់បានតំណែងល្អ​ក្នុងការងារ សុខចិត្ត​ប្រគល់​ខ្លួនឲ្យចៅហ្វាយ ត្រូវបែកធ្លាយ

តាមប្រភព​ពត៌មាន កំសាន្តប្លក់របស់បរទេស បានឲ្យដឹងនៅថ្ងៃនេះថា មានការបែកធ្លាយ​រឿងសំងាត់​មិនគួរឲ្យ​មាន ដោយសារ​បុគ្គលិក​នារីៗ ម្នាក់​ត្រូវបានរកឃើញថា បានឡើងតំនែង​ដោយសារ ការបញ្ចុកចំនីឲ្យចៅហ្វាយ​ប្រុស​របស់នាង។ រូបភាពមួយកញ្ចប់​ត្រូវបានគេរកឃើញ ហើយបញ្ជាក់ថា រូបភាពនេះ គឺជាឈុតឆាក​ក្តៅសាច់របស់ ចៅហ្វាយប្រុស និងបុគ្គលិក ផ្នែកទីផ្សារ​ស្រី វ័យក្មេង​របស់គាត់ ដែលបុគ្គលិកនេះ ទើបតែ​ចូលធ្វើការ តែស្រាប់តែធ្វើឲ្យគេភ្ញាក់ផ្អើល ព្រោះ​បានឡើងតំនែង​យ៉ាងឆាប់រហ័ស​ ជាហេតុធ្វើឲ្យ​គេ​មានការសង្ស័យ។ គេមិនបានបញ្ជាក់ថា តើជាក្រុមហ៊ុនណាមួយ រឺចៅហ្វាយនោះឈ្មោះអីនោះទេ តែគេគ្រាន់តែដឹងតាម​​ពាក្យចចាមអារ៉ាមថា ទាំងចៅហ្វាយប្រុស និងបុគ្គលិកស្រីនោះ ត្រូវបានអគ្គនាយក​បញ្តេញចេញពីការងារ បន្ទាប់ពីរកឃើញថា ពួកគេបានប្រព្រឹត្តិ​ភាព​អាម៉ាស់​ចំពោះ​ក្រុមហ៊ុនមែន។ ក្រោយពេល បែកធ្លាយរឿងនេះ ទើបមានបុគ្គលិកនារីៗ មួយចំនួន និយាយថា ពួកនាង​ក៏ត្រូវចៅហ្វាយនោះ ព្យាយាម​ធ្វើដូចនោះដែរ ដោយ​សន្យាការឲ្យតំនែង និងលុយជាច្រើន តែពួកគេមិនព្រម។ ពត៌មានទាំងនេះ មិនមានប្រភពណាបញ្ជាក់ច្បាស់លាស់នោះទេ នេះបើតាមការអះអាងរបស់​អ្នកសរសេរប្លុក គឺគ្រាន់តែជាការផ្តល់តៗគ្នា តែប៉ុណ្ណោះ។ តែយ៉ាងណា ក្នុងជីវិតធម្មតា ក៏អាចនឹងមានរឿងបែបនេះកើតឡើងដែរ គឺការបានទទួលតំនែង ដោយសារការប្រគល់ខ្លួន​ឲ្យ​ចៅហ្វាយនាយ ដូចមានពត៌មនចុះផ្សាយ​ពីនារីមានប្តីម្នាក់ ត្រូវចៅហ្វាយនាយរំលោភ និងសន្យាឲ្យដំនែង​នៅចិនជាដើម៕

ReadKhmer
ប្រភពដើមពីៈ នាវា
Share on Google Plus
    Blogger Comment
    Facebook Comment