សង្សារមួយគូនេះប្រហែលជាសិស្សគេចសាលា
ឬចេញពីរៀនហើយតែមិនត្រលប់ទៅផ្ទះវិញទេ
បែរជាទៅប្រព្រឹត្តអំពើនេះទៅវិញ។ កាអោបថើបគ្នានេះ
ត្រូវបានយុវវ័យមួយចំនួនតូចគិតថាវាគឺជារឿងសាមញ្ញធម្មតាទៅហើយ
ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ។
មិនត្រឹមតែមានសង្សារមួយគូនេះទេ
នៅមានយុវវ័យជាច្រើននាក់ទៀតបានប្រព្រឹត្តសកម្មភាពស្រដៀងគ្នានេះ
ផងដែរ នៅតាមទីតាំងផ្សេងៗគ្នាដូចជា មាត់ទន្លេ
កោះពេជ្រ(ក្នុងគុម្ពព្រៃ ឬកន្លែងស្ងាត់) សួនច្បារ
និងតាមទីកន្លែងសាធារណៈផ្សេងៗទៀត
ដែលបានប៉ះពាល់ដល់ភ្នែកមហាជនដែលឆ្លងកាត់ទីកន្លែងទាំងនោះ។
ជីវភាពគ្រួសារកាន់តែធូរធារ សម័យកាលកាន់តែទំនើប
ឥទ្ធិពលនៃវប្បធម៌បរទេស និងការប្រព្រឹត្តធ្វើតាមតៗគ្នា
សុទ្ធតែជាកត្តាដែលជំរុញអោយសកម្មភាពបែបនេះកើតឡើងយ៉ាងផុសផុលពី
សំណាក់យុវវ័យភ្លើតភ្លើនមួយចំនួន
មិនត្រឹមតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ
សូម្បីតាមបណ្តាខេត្តផ្សេងៗក៏កើតមានរឿងល្បីនេះមិនចាញ់គ្នា
ប៉ុន្មានដែរទេ៕
ប្រភពពី HappyCambodia

Blogger Comment
Facebook Comment