យោងតាមប្រភពព័ត៌មានពីបាងកកផុស បានឲ្យដឹងថា សាស្រ្តាចារ្យ នៅឯសកលវិទ្យាល័យ Kasetsart ក្នុងប្រទេសថៃ បានពង្រឹងវិន័យ ក្នុងការប្រឡង យ៉ាងតឹងរឹង ដើម្បីធ្វើយ៉ាងណា ទប់ស្កាត់ កុំអោយមានការចំលងគ្នាបាន។
រូបថតមួយសន្លឹក បង្ហាញពីសិស្សជាច្រើន អង្គុយជាជួរៗ ក្នុងថ្នាក់រៀនមួយ នៅឯសកលវិទ្យាល័យខាងលើ ខណៈពេលកំពុងធ្វើការប្រលង ដោយពួកគេត្រូវបាន បង្គាប់ឲ្យពាក់មួកក្រដាស នៅលើក្បាល ដើម្បីកុំអោយមើលគ្នាបាន។ យ៉ាងណាមិញ នៅក្នុងរូបភាព មានចំនួន សិស្សប្រមាណជិត ១០០នាក់ ហើយសាស្រ្តាចារ្យ ប្រចាំសកលវិទ្យាល័យមួយនេះ បានប្រាប់ឲ្យដឹងថា ខាងសកលវិទ្យាល័យ មិនមានបំណង បំបាក់មុខ ឬ ធ្វើអោយពួកគេអាម៉ាស់មុខ អ្វីនោះទេ។ ការធ្វើបែបនេះ ព្រោះតែចំនួនសិស្ស ច្រើន ហើយថ្នាក់ មានចំនួនកំណត់ និង ទំហំតូច ដូចនេះ នាំអោយសិស្សត្រូវ អង្គុយជិតៗគ្នា ដែលជាហេតុ អាចធ្វើអោយពួកគេមើលគ្នាបាន។
តើប្រិយមិត្តយល់យ៉ាងណាដែរ?
Blogger Comment
Facebook Comment