ភ្នំពេញ ៖ ដោយសំអាង អំណាច ជាម្តាយក្មេក និងប្រើសិទ្ឋិជាប្តី បាននាំគ្នា ស្តីបន្ទោសទៅលើកូនប្រសាស្រី ដែលមករស់នៅក្បាល មួយតែឯង នៅផ្ទះខាងប្តីនោះ បណ្តាលឲ្យនាងឈឺចិត្ត តូចចិត្ត នាងក៏បានធ្វើដំណើរ មកប្រុងលោតទឹក ពីលើស្ពានច្បារអំពៅ តែសំណាងល្អ ត្រូវសមត្ថកិច្ចយាមគោលដៅស្ពាន ចាប់ឃាត់ទាន់ពេលវេលា ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើង កាលពីវេលាម៉ោង ៧ និង៤៥នាទី យប់ថ្ងៃទី១៨ វិច្ឆិកា ២០១៣ នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។
យោងតាមប្រភពពត៌មាន ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ នារីវ័យ ក្មេងម្នាក់ អាយុជាង២០ឆ្នាំ បានដើរតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ពីលិចមកកើត លុះមក ដល់ ចំណុច លើស្ពានព្រះមុនីវង្ស បានឡើងលើស្ពាន បំណងលោតទឹកសម្លាប់ខ្លួន តែសមត្ថកិច្ចចាប់ ឃាត់ខ្លួនទាន់ ពេលវេលា ។
ជាមួយគ្នានេះ លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានធ្វើការណែនាំនារីរងគ្រោះ កុំឲ្យគិតខ្លីចង់សម្លាប់ខ្លួនបែបនេះ និងបានហៅក្រុមគ្រួសារ មកយកនាងត្រឡប់ទៅលំនៅឋានវិញ ៕


Blogger Comment
Facebook Comment