ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណី វាយប្លន់យកគ្រឿងអលង្ការ នៅបឹងសាឡាង នៅព្រឹក ថ្ងៃ២១ ខែវិចិ្ឆកា នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ត្រៀមបញ្ជូនទៅកាន់តុលាការ រាជធានីភ្នំពេញ ។
អធិការរង នគរបាលខណ្ឌទួលគោកលោក ស៊ឹម ពិសិដ្ឋ បានប្រាប់ថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណី វាយប្លន់ កាលពីយប់ថ្ងៃ១៨ ខែវិចិ្ឆកា ពេលនេះត្រូវបានចាប់ខ្លួនហើយ ។
យោងតាមរបាយការណ៍ នគរបាលខណ្ឌទួលគោក បានបង្ហាញថា ជនសង្ស័យ មានឈ្មោះ ហាក់ ហ្វីនផានូ វ័យ ២២ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ត្រូវបានចាប់ខ្លួន បន្ទាប់ពីវាយប្លន់យកគ្រឿង អលង្ការ កាលពីយប់ថ្ងៃទី១៨ វិចិ្ឆកា កន្លងទៅ នៅសង្កាត់បឹងសាឡាង ពីជនរងគ្រោះ ឈ្មោះ ស៊ុំចាន់ធី អាយុ១៩ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត ។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជាក់ថា ខ្សែកផ្លាទីន និងលុយជិត១ពាន់ដុល្លារ ត្រូវបានជនសង្ស័យ ប្លន់យកដោយមិនរំខានសមត្ថកិច្ច ។
ប្រជាពលរដ្ឋទទូចឲ្យសមត្ថកិច្ច មានវិធានការរឹតបន្តឹងផ្នែកសន្តិសុខ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើស ដែលកើតឡើង ខណៈដែលមួយរយៈចុងក្រោយមកនេះ បទល្មើសលួច ឆក់ ប្លន់ ហាក់បីដូចជា កក្រើក ឡើងវិញ ៕
Blogger Comment
Facebook Comment