គូរស្នេហ៍ បើកម៉ូតូឌុបគ្នា ទៅបុករឺម៉ក់កង់បី ពីក្រោយបញ្ចប់រឿង ២០ដុល្លារ

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ៖ បុរសម្នាក់ បើកម៉ូតូដឹកស្រីស្នេហ៍ ស្រវឹងទៅបុកម៉ូតូ រឺម៉កកង់បី ពីក្រោយតែ មិនបណ្ដាល ឲ្យមានអ្នករង របួសឡើយ ដោយគ្រាន់តែសងសំណង ទៅម្ចាស់កង់ បី២០ដុល្លារ ដើម្បីបញ្ចប់រឿង។
គូរស្នេហ៍ខាងលើ មានភាព ស្រវឹងបានជិះម៉ូតូឌ្រីម សង់សេ១២៥ មួយគ្រឿង ក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុក ម៉ូតូរឺម៉កកង់បី មួយគ្រឿង ពីក្រោយ ដែលកំពុងចតចោល យ៉ាងពេញមួយទំហឹង កាលពីវេលា ម៉ោង០៧និង៥០នាទី យប់ថ្ងៃ២៧ ខែវិច្ចិកា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ ស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅចំណុចមុខផ្សាររាត្រី ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ ឌ្រីមសង់សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AT-4932 បើកបរដោយ គូរស្នេហ៍ ក្នុងស្រវឹង ធ្វើដំណើរតាម បណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូង ទៅជើង ជិះក្នុងល្បឿនលឿន ចាក់គួរពេញផ្លូវ ខណៈមកដល់ ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុក ម៉ូតូរឺម៉កកង់បី មួយគ្រឿង ពណ៌ក្រហម ពាក់សា្លកលេខ ភ្នំពេញ 1AU-7862 ដែលកំពុងចតចោល តាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ ក្នុងទិសដៅស្រប គ្នា ចំពីក្រោយរឺម៉កកង់បីពេញ ទំហឹងបណ្ដាលឲ្យ គូរស្នេហ៍វ័យក្មេង ខាងលើរងបួសស្រាល ត្រូវបានរថយន្ដ សាមុយដឹងទៅ សង្គ្រោះភ្លាមៗ ។ ចំណែកម៉ូតូ និងម៉ូតូរឺម៉កកង់បី រងការខូចខាត ទាំងពីរគ្រឿង ៕

CH-0953
Share on Google Plus
    Blogger Comment
    Facebook Comment