iPhone 4s ឆ្លងភ្លើង ឆក់ស្លាប់បុរសជនជាតិថៃម្នាក់

ថៃ៖ តាមប្រភពពត៌មាន ក្នុងស្រុក របស់ប្រទេសថៃ បានអោយដឹងថា បុរសជនជាតិ ថៃ អាយុ ២៨ឆ្នាំម្នាក់ បានបាត់បង់ ជីវិត ដោយសារតែ ឆក់ ទូរសព្ទ័ដៃ។ បុរសរងគ្រោះ ជាអ្នករស់នៅខេត្ត Chanthaburi ហើយរូបគាត់ បានដេក ស្លាប់នៅក្នុងបន្ទប់ ដោយដៃកាន់ជាប់ ទូរសព្ទ័ iPhone 4s ពណ៌ខ្មៅ ខណៈពេលដែល ទូរសព្ទ័ នោះកំពុងតែសាកថ្ម។ ឪពុកជនរងគ្រោះ បានប្រាប់អោយដឹងថា នៅយប់កើតហេតុ កូនប្រុសរបស់គាត់ បានចូលដេកក្នុងបន្ទប់ដូចធម្មតា ហើយយប់នោះ គេបាននិយាយទូរសព្ទ័ រហូតដល់យប់ជ្រៅទៀតផង។ គាត់បានបន្តទៀតថា លុះព្រឹកឡើង គាត់ចូលទៅមើល ស្រាប់តែ ឃើញកូនប្រុសរបស់ ខ្លួនដេកស្លាប់ ដោយដៃកាន់ទូរសព្ទ័ដៃ ជាប់។ តាមការសន្និដ្ឋានរបស់ ប៉ូលីសបាន អោយដឹងថា ជនរងគ្រោះ បានស្លាប់ដោយសារតែ ជនរងគ្រោះនិយាយទូរសព្ទ័ ដៃខណៈពេលដែល កំពុងសាកថ្ម ហើយចំពេលដែល ទូរសព្ទ័មួយនោះ ឆ្លងចរន្តអគ្គិសនី ។ ប៉ុន្តែតាមមតិរបស់ មនុស្សមួយចំនួន បាននិយាយថា ដោយសារតែ ជនរងគ្រោះ ប្រើប្រាស់ ឆ្នាំសាក ចិន ដែលមិនមែនជាផលិតផល Apple ទើបបណ្តាលអោយវាឆ្លងភ្លើងបែបនេះ។ ពេលនេះ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ​khmer-note
839517-1385536720780 1385536720791 1385536720795
Share on Google Plus
    Blogger Comment
    Facebook Comment