ពាក្យ៥ចំណុចដែលធ្វើឲ្យស្នេហ៍បែកបាក់

នៅ​ពេល​ដែល​កំពុង​ឈ្លោះគ្នា​ ​ពាក្យ​សម្តី​ជា​ច្រើន​ត្រូ​វ​បាន​លើក​យក​មក​និយាយ​ដោយ​ភាគី​ទាំង​សង​ខាង​។​ ​ពេលខ្លះ​អ្នក​បាន​និយាយ​ពាក្យ​សម្តី​មិន​សម​គួរ​ខ្លះ​ដោយ​មិន​ដឹង​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ឈាន​ទៅ​ដល់​ផ្លូវ​ប្រេះ​ឆា​ ​ទោះ​បី​ជា​ត្រូវ​គ្នា​វិញ​ក៏​ដោយ​។ ​មាន​ករណី​ខ្លះ​ ​ទោះ​បី​ជា​អ្នក​ព្យាយាម​និយាយ​លួង​លោម​សូមទោស​យ៉ាង​ណា​ក៏​ដោយ​ ​ក៏​វា​មិន​អាច​ដូច​ដើម​បាន​ដែរ​។​ ​ដើម្បី​ទប់​ស្កាត់​នូវ​ការ​បែក​បាក់​ទំនាក់​ទំនង​ស្នេហា​ដ៏​ផ្អែម​ល្ហែម​ជា ​មួយ​នឹង​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ ​អ្នក​គប្បី​ព្យាយាម​ចៀស​វាង​និយា​យ​នូវ​ពាក្យ​សម្តី​ ​៥​ឃ្លា​ដូច​ខាង​ក្រោម​៖​

១. ​អូន​មិន​ទុក​ចិត្ត​បង​ទេ​ការ​និយាយ​ពាក្យ​មួយ​ឃ្លា​នេះ​ ​អាច​ធ្វើ​ឲ្យ​បុរស​ក្នុង​បេះដូង​របស់​អ្នក​អាក់​អន់​ចិត្ត​ ​ឬ​អាច​នឹង​ធ្វើ​ដូច​អ្វី​ដែល​អ្នក​និយាយ​។​ ​​ប្រសិន​បើអ្នក​និយាយ​ពាក្យ​នេះ​ទៅ​ ​នោះ​វា​អាច​ជា​ពាក្យ​សម្តី​ចុង​ក្រោយ​ដែល​និយាយ​ទៅកាន់​បុរស​ម្នាក់​នោះ​ក៏ ​ថា​បាន​។​ ​ពាក្យ​សម្តី​មួយ​ឃ្លា​នេះ​ ​គឺ​ជា​ពាក្យ​សម្តី​របស់​ស្រ្តី​ ​ដែល​ឈឺ​ចាប់​ដោយ​សារ​បុរស​បោក​ប្រាស់​ម្ត​ង​ហើយ​ម្ត​ង​ទៀត​ប៉ុណ្ណោះ​។​

២. ​ប្រុស​គ្រប់​គ្នា​គឺ​ដូច​តែ​គ្នា​អ្នក​ត្រូវ​ចាំ​ឲ្យ​ច្បាស់​ថា​ ​គ្រប់​មនុស្ស​គឺ​មិន​ដូច​គ្នា​នោះ​ទេ​ ​ហើយ​បុរស​ក៏​មិន​ដូច​គ្នា​ទាំ​ងអស់​ដែរ​។​ ​ទោះ​បី​ជា​អ្ន​ក​ធ្លាប់​ឃើញ​បុរស​ក្បត់​ចិត្ត​ស្រី​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​ ​ឬ​ក៏​អ្នក​ធ្លាប់ត្រូវ​បាន​បុរស​បោក​ប្រាស់​បេះដូង​ ​ច្រើន​ដ​ង​រួច​មក​ហើយ​ក៏​ដោយ​ ​ក៏​មិន​មែន​មាន​ន័យ​ថា​ ​បុរស​ដែល​អ្ន​ក​កំពុង​ស្រឡាញ់​ដូច​បុរស​អស់​នោះ​ដែរ​។​ ​ប្រសិន​បើ​អ្នក​និយាយ​ពាក្យ​នេះ​ទៅ​កាន់​កំពូល​ដួង​ចិត្ត​របស់​អ្នក​ក្នុង​ ពេល​កំពុង​ឈ្លោះគ្នា​ ​នោះ​បុរស​នោះ​នឹង​លែង​គោរព​អ្នក​ទៀត​ហើយ។​

៣. ​បង​មិន​បានការ​សោះ​នៅ​លើគ្រែ​ប្រាក​ដ​ណាស់​បុរស​ស្អប់​ពាក្យ​សម្តី​នេះ​ ខ្លាំង​ណាស់​។​​ ​ប្រសិន​បើ​គាត់​មិន​សូវ​ពូកែ​រឿង​ហ្នឹង​មែន​ ​អ្នក​អាច​និយាយ​ពាក្យ​ផ្សេង​ ​ឬ​ក៏ប្រើ​វិធី​ផ្សេង​វិញ​ប្រសើរ​ជាង​។​ ​ទោះ​បី​ជា​សិច​គឺ​ជា​គ្រឿង​ផ្សំ​មួយ​ដ៏​សំខាន់​ក្នុង​ទំនាក់​ទំនង​គូស្នេហ៍ ​ក៏​ដោយ​ ​ប៉ុន្តែ​បើ​អាច​ទៅ​រួ​ច​ ​ចូរ​កុំ​និយាយ​បែប​នេះ​អី​។​ ​ដូច​ដែល​ធ្លាប់​ឮ​ហើយ​ថា​ ​បើ​មិន​បាន​សរសើរ​ថា​ខ្លាំង​ ​កុំប​ង្អាប់​ថាខ្សោយទៅ​បា​ន​ហើយ​ ​តែ​បើ​ចៀស​មិន​រួច​ទេ​ ​ប្រើ​វិធី​ផ្សេង​ឲ្យ​គាត់​ដឹង​វិញល្អ​ជាង​។

៤. ​សង្សារ​របស់​អូន​ ​មិន​ដែល​ធ្វើ​រឿង​បែប​នេះ​ទេ​ការ​ប្រៀបធៀ​ប​បុរស​ដែល​ខ្លួន​ឯង​កំពុង​ ស្រឡាញ់​ជា​មួយ​នឹង​អតីត​សង្សារ​ ​ឬ​អតីត​ស្វាមី​ ​គឺ​ជា​ការ​សម្លាប់​ជីវិត​ស្នេហា​របស់​អ្នក​ដោយ​ខ្លួន​ឯង​ហើយ​។​ ​ចូរ​ស្រឡាញ់​បុរស​ដែល​អ្នក​ស្រឡាញ់​នៅ​អ្វី​ដែល​គាត់​មាន​ ​មិន​មែន​តម្រូវ​ឲ្យ​គាត់​ធ្វើ​តាម​បុរស​មុន​របស់​អ្នក​នោះ​ទេ​។ ​ចូរ​ចង​ចាំ​ថា​ ​គ្មាន​នរណាម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ​សំខាន់ត្រូវ​ចេះ​យល់​ចិត្ត​គ្នា​។ ​បើ​យើង​ដាក់​ចិត្ត​ ​ដាក់​បេះដូង​ស្រឡាញ់​ ​ហើយ​បាន​ន័យ​ថា​អ្នក​ព្រម​ទទួល​យក​អ្វី​ដែល​គាត់​កំពុង​មាន​។​

៥. ​ម៉ាក់​របស់​បង​ដូច​ជាបិសាច​អ៉ីចឹង​ការ​ជេ​រម្តាយ​ក្មេក​គឺ​ជា​រឿង​មិន​ ត្រឹម​ត្រូ​វ​នោះ​ទេ​ ​ព្រោះ​គាត់​ក៏​ជា​អ្នក​មាន​គុណ​យើង​ផង​ដែរ​។​ ​ទោះ​បី​ជាបុរស​រូប​នោះស្រឡាញ់​អ្នក​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ​ក៏​គាត់​ប្រហែល​ជា​ពិបាក​ទទួល​យក​ស្រ្តី​ដែល​ជេរ​ម្តាយ​គាត់​ដែរ​។ ទោះ​ខឹង​យ៉ាង​ណា​ ​គ្រាន់​តែ​ប្រាប់​ដោយប្រើ​ពាក្យ​ពេច​ន៍​គឺ​សំខាន់​ណាស់​នៅ​ក្នុ​ង​ជីវិត​ ស្នេហា​ ​ដូច្នេះ​មុន​នឹង​និយាយ​ត្រូវ​គិត​ពី​អារម្មណ៍​របស់​ដៃ​គូ​អ្នក​ផង​៕​ 

ប្រភពពី ភូមិ​អច្ឆរិយៈ
Share on Google Plus
    Blogger Comment
    Facebook Comment