ចោរលួចទូរស័ព្ទ iphone ត្រូវចាប់ឃាត់ខ្លួន

ប្រភព៖ CEN
បន្ទាយមានជ័យ: ចោរលួច​ឆក់​ទូរស័ព្ទ iphone ១ គ្រឿង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ចាប់ខ្លួន តាម​ពាក្យបណ្ដឹង កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ម្ដុំ​ខាងជើង​ព្រះវិហារ​ចាម ស្ថិតនៅ​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​
​ ​
​លោក ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានអោយដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចា​ត បូរី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ទីកន្លែង​កំណើត​នៅ​ភូមិ​កម្មករ ឃុំ​ស្វាយប៉ោ ស្រុក​បាត់ដំបង ទីលំនៅ​បច្ចុប្បន្ន​បណ្ដោះអាសន្ន នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។ ការចាប់ខ្លួន​ទៅតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ឈ្មោះ ឡូញ ដា​នី ភេទ​ស្រី អាយុ ២៤​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ​ហ្គែ​ន​ធី​ង មាន​លំនៅ​ភូមិ​ក្បាលស្ពាន ត្រូវបាន​ចោរឆក់​ទូរស័ព្ទ iphone បាន​ប្ដឹង​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា ក៏​ចាប់ខ្លួនបាន​ភ្លាមៗ​។​
​ ​
​ជនសង្ស័យ​ឈ្មោះ ចា​ត បូរី បាន​សារភាព​នៅមុខ​សមត្ថកិច្ច​ថា ខ្លួនគេ​ពិតជា​បាន​ប្រព្រឹត្ត​បាន​លួច​ទូរស័ព្ទដៃ​ម៉ាក់ iphone ពណ៌​ស ១​គ្រឿង ដោយ​គេ​ដើររក​មិត្តភក្តិ​គេ​ស្រាប់តែ​ឃើញ​ផ្ទះ​១ បាន​បើកទ្វារ​ចំហរ ប្រទះ​ភ្នែក​ឃើញ​ទូរស័ព្ទ នៅក្នុង​ផ្ទះ គ្មាន​ម្ចាស់​នៅ ក៏​លួច​យក​នៅលើ​គ្រែ រួច​គេ​ដើរ​កាន់​ទូរស័ព្ទដៃ ចេញ​ក្រៅ បំរុង​នឹង​គេចខ្លួន ស្រាប់តែ​ម្ចាស់​គេ មក​ទាន់ ស្រែក​ឆោឡោ ឮ​ដល់​សមត្ថកិច្ច ចាប់​ខ្លួនគេ​តែម្ដង​៕

thieves_iphone_cen
Share on Google Plus
    Blogger Comment
    Facebook Comment