ប្រភព៖ ដើមអម្ពិល
ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវកម្លាំង នគរបាលប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួននៅ ចំណុចស្តុប កុងទីណង់
តាល់ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ពីបទលួចម៉ូតូបានសម្រច កាលពីវេលា ម៉ោង១០និង៣០នាទី យប់ថ្ងៃ
ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ។ ជនសង្ស័យ ដែលសមត្ថកិច្ច ឃាត់ខ្លួនម្នាក់ ឈ្មោះ គង់ ផានិត ភេទប្រុស អាយុ២៦ឆ្នាំ និងម្នាក់ទៀត ឈ្មោះ យាន ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ ទាំងពីរនាក់ ស្នាក់នៅភូមិ ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជយ័។ ចំណែក ជនរងគ្រោះឈ្មោះ ឆ ណារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១២១៩បេ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មុខរបររកស៊ីលក់ដូរនៅផ្ទះ។
ជនរងគ្រោះ បាននិយាយថា នៅវេលាយប់ម៉ោងកើតហេតុ រូបគាត់បា
នយកម៉ូតូមួយ គ្រឿងម៉ាកវីវ៉ា (១២៥) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-8493 ទៅចតទុកនៅ មុខផ្ទះ ហើយដើចូលទៅក្នុ
ងផ្ទះ មួយភ្លែត រួចចេញមកវិញ ស្រាប់តែបាត់ម៉ូតូតែម្តង ។
បន្ទាប់ពីបាត់ម៉ូតូ គាត់បានទៅប្
តឹងនៅប៉ុស្តិ៍នគរបាល ចាក់អង្រែលើ ហើយក៏ត្រឡប់មកផ្ទះវិញ លុះព្រឹកឡើង បុរសរងគ្រោះ បានខ្ចី
ម៉ូតូបងប្អូនជិះ មកភ្នំពេញក្នុ
ងបំណង មកកន្លែងលក់ទិញម៉ូតូម្តុំ
ផ្សារអូប្ញស្សី សំពៅមាស និងម្តុំគីរីរម្យ ពេលជិះ ម៉ូតូមកចំណុចខាង មុខក្រសួ
ងមហាផ្ទៃ តាមផ្លូវព្រះនរោត្តម ក៏ប្រទះឃើញ និងស្គាល់ភិនភាគ ម៉ូតូដែលខ្លួនបាត់ កំពុងត្រូវជនសង្ស័យ២នាក់ ជិះយ៉ាង រំភើយ បានជិះតាមពីក្រោ
យ ថាតើជនសង្ស័យ ជិះយកទៅខាងណា លុះជិះមកដល់ ចំណុចភ្លើងស្តុបកុ
ងទីណង់តាល់ ដោយមានការកក ស្ទះចរាចរណ៍ ជនសង្ស័យទាំងពីរនាក់ បានឈប់យ៉ាងយូរ ។
ពេលនោះ ជនរងគ្រោះបានទៅប្តឹង សមត្ថកិច្
ចដែលល្បាតក្បែរនោះ ឲ្យជួយឃាត់ ជនសង្ស័យ បានភ្លាមៗតែម្តង។ បន្ទាប់ពីនគរបាលនាំខ្លួនជន សង្ស័យទាំងពីរនាក់ និងវត្ថុតាង ទៅកាន់ប៉ុស្តិ៍នគរបាលទំនប់ទឹក ហើយ ពេលនគរបាល សាកសួរ ជនសង្ស័យបានសារភាពថា ម៉ូតូនេះ ពិតជាបានលួចយក របស់គេមែ
ន ។ ចំណែកគ្រឿងក្រៅម៉ូតូ ត្រូវបា
នជនសង្ស័យដោះលក់ យកលុយចាយអស់ខ្លះ
ហើយ។ បច្ចុប្បន្ន នគរបាលកំពង់ក៏សា
ង ឯកសារបញ្ជូន ទៅកាន់អធិការរដ្ឋា
ន នគរបាលខណ្ឌចំការមន ដើម្បីចាត់កា
រតាមច្បាប់បន្ត៕
Blogger Comment
Facebook Comment