ចាប់ខ្លួន ជនសង្ស័យ ២នាក់ វាយ សម្លាប់ជនរងគ្រោះ ប្លន់យកម៉ូតូ នៅ ព្រលានយន្ដហោះ បែកចាន ក្រុងបាត់ដំបង

ប្រភព៖ ដើមអម្ពិល
បន្ទាយមានជ័យ ៖ ក្រោយពីមានការ ស្រាវជ្រាវ អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងអាវុធហត្ថខេត្ដបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក ប៉ោ វណ្ណៈ សហការ ជាមួយកម្លាំងអាវុធហត្ថខេត្ដបន្ទាយមានជ័យ ដឹកនាំដោយលោក ឱក បូរិន មេបញ្ជាការអាវុធហត្ថខេត្ត បានឈានទៅដល់ការចាប់ខ្លួនជន សង្ស័យ ២នាក់ កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្រុងសិរីសោភ័ណ្ឌ ខេត្ដ បន្ទាយមានជ័យ ក្រោយពីជនសង្ស័យរូបនេះ ជាប់ពាក់ព័ន្ធ នឹងការវាយសម្លាប់ បុរសម្នាក់យកម៉ូតូសេ ១២៥ នៅព្រលានយន្ដហោះបែកចាន ក្រុង បាត់ដំបង កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ ។

នាយការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌអាវុធហត្ថ ខេត្ដបាត់ដំបង លោក ឡាច ប្រុស បាននិយាយថា ជនសង្ស័យទី១ ឈ្មោះ ពៅ ថន ហៅ អាក្ដាម អាយុ១៨ឆ្នាំ ទី២ ឈ្មោះ ក្រូច ស្នា ហៅ យ៉ាង អាយុ១៨ ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្ដស្វាយរៀង និងបច្ចុប្បន្នស្នាក់នៅ និង ធ្វើការជាកម្មករសំណង់ នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

ដោយឡែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ យីស សាន់ អាយុ ២៧ឆ្នាំ មុខរបរ បើក រោងម៉ាស៊ីនកិនស្រូវ រស់នៅភូមិបោពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្ដបាត់ដំបង។
.
លោក ឡាច ប្រុស បានបន្ដថា កាលពី យប់ថ្ងៃទី១១ ខែវិច្ឆិកា ជនសង្ស័យទាំង ២ នាក់ បាននាំជនរងគ្រោះចេញពីផ្សារបាត់ ដំបង ឆ្ពោះទៅព្រលានយន្ដហោះបែកចាន រួចហើយវាយចំក និងពង ហើយរឹតក បណ្ដាលឱ្យជនរងគ្រោះស្លាប់ រួចយកម៉ូតូ ជនរងគ្រោះជិះគេចខ្លួន ។

ក្រោយមាន ករណីនេះកើតឡើង កម្លាំងអាវុធហត្ថខេត្ដ បាត់ដំបង បានសហការជាមួយកម្លាំងអាវុធ ហត្ថ ខេត្ដបន្ទាយមានជ័យធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ ទាំង ២នាក់ ពេលកំពុងដើរ លក់ម៉ូតូនៅក្រុងសិរីសោភ័ណ្ឌ ។ បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំង អាវុធហត្ថ ខេត្ដបន្ទាយមានជ័យ កំពុង បញ្ជូនមកឱ្យកម្លាំងអាវុធហត្ថខេត្ដបាត់ដំបង វិញ ដែលជាម្ចាស់ករណី ៕
CH-0550

Share on Google Plus
    Blogger Comment
    Facebook Comment