ខឹងចិត្តខ្លួនឯង ធ្វើមិនបាន តាមការសន្យា ត្រូវប្រពន្ធលែង សម្រេចចិត្តចងក បញ្ចប់ជីវិត

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ : សព្វថ្ងៃនេះ មនុស្សមិនថា ក្មេងចាស់ប្រុស-ស្រី នោះទេ ឲ្យតែមានបញ្ហា ក៏តែងនាំគ្នាគិតខ្លី ជ្រើស យកការធ្វើអត្តឃាតខ្លួនឯង ដើម្បីមកដោះស្រាយបញ្ហាទាំងនោះ ។ ជាក់ស្តែងដូចករណី ភ្ញាក់ផ្អើលទាំង ព្រឹក បានកើតឡើង កាលពីវេលាម៉ោង ៨ និង៣០ នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយសារ បុរសម្នាក់ យកក្រមាមកចងក ធ្វើអត្តឃាតខ្លួនឯង នៅនឹងចំរឹងបង្អួច ក្នុងផ្ទះលេខ២៥០ ស្ថិតនៅ ភូមិសន្សំ កុសល ២ ផ្លូវ៣១បេតេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានស្លាប់យ៉ាងសោកសង្រែង បំផុត ។

នគរបាលប៉ុស្តិ៍បឹងទំពុន បានឲ្យដឹងថា បុរសម្នាក់ដែលគិតខ្លីខាងលើនេះ មានឈ្មោះ ទូច ស្រ៊ុន អាយុ ២៨ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិ ឃុំ ស្រុក ខេត្ត មុខរបរនៅផ្ទះ ។
យោងតាមសំដីម្តាយមីង របស់ជនរងគ្រោះ បាននិយាថា ក្រោយពីក្មួយគាត់ រៀបការបានមួយអាទិត្យក៏ មករស់នៅជាមួយគាត់ ដោយសន្យាឈប់ដើរផឹកស៊ី និងសេពគ្រឿងញៀន និងវាយម្តាយរបស់ខ្លួនយក លុយទៀត ។

ម្តាយមីងបន្តថា ប៉ុន្តែក្រោយមករស់នៅជាមួយគាត់បានមួយសប្តាហ៍ នោះ ជនរងគ្រោះ បានលបលួចទៅសេពគ្រឿងញៀនទៀត ធ្វើឲ្យប្រពន្ឋខឹង ព្រោះមិនចោលមារយាទ នោះប្រពន្ឋក៏រើខោអាវ ចុះចោល តែម្តងទៅ ដោយហេតុថា ជនរងគ្រោះ មិនអាចធ្វើតាមការសន្យារបស់ខ្លួនថា ឈប់ប្រព្រឹត្តអំពើ ទាំងនេះ ទើបប្រពន្ឋសុខចិត្តរៀបការ ជាមួយ ដោយមិនគិតអតីតកាលរបស់ជនរងគ្រោះទេ ។

 ក្មួយគាត់ ប្រហែលជាតូចចិត្ត នឹងទង្វើរបស់ខ្លួនឯងហើយមើលទៅ ដែលមិនចេះថែរក្សា ប្រពន្ឋដ៏ល្អរបស់ខ្លួននោះ ។

ក្រោយពីនគរបាលពិនិត្យ និងធ្វើកោសល្យវិច្ចយ រួចរាល់ហើយដឹងថា ជនរង គ្រោះប្រាកដជាស្លាប់ ដោយ សារចងកសម្លាប់ខ្លួនមែន ដូច្នេះសមត្ថកិច្ចបានប្រគល់សព ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាម ប្រពៃណី ។ ជុំវិញករណីមួយនេះ បើតាមការបញ្ជាក់ពីបងប្អូនជីដូនមួយរបស់សពខាងលើនេះ គឺជនរង គ្រោះចងក សម្លាប់ខ្លួន ព្រោះតូចចិត្តរឿងប្រពន្ធលែងលះ និងសព្វថ្ងៃគ្មានការងារធ្វើពិតប្រាកដ ៕

T-0142

Share on Google Plus
    Blogger Comment
    Facebook Comment