ជនសង្ស័យ​ ០២ ​នាក់ ​ដែល​អារក​ប្លន់​សម្លាប់​ស្រី្ត​ យក​ម៉ូតូ​ផ្លូវ​ទំនប់​អញ្ចាញ​ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលា​ការ​

ប្រភព៖ កម្ពុជាថ្មី
សៀមរាប៖​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ស្រី ​យូរ៉ា​មេ​បញ្ជា​ការ​រង​​កងរាជអាវុធហត្ថ​ និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ និង​យុត្តិធម៌​ បាន​​ឲ្យ​កម្លាំង​ក្រោម​ឱវាទ ​ចុះ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ឈាន​ដល់​ធ្វើ​ការ​ឃាត់​ខ្លួន​បាន​ម្នាក់​ភ្លាមៗ ​នៅ​ក្នុង​បន្ទប់​ជួល​ផ្ទះ​២៤​ ម៉ោង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ​រសៀល​ក្នុង​ថ្ងៃទី​២៧​ ខែវិច្ឆិកា ​ឆ្នាំ​២០១៣​ស្ថិត​នៅ​ភូមិ​តាវៀន​ សង្កាត់​សាលា​កំរើក ​ក្រុង​សៀមរាប​ ​និង​ម្នាក់​​ទៀត ​ខាង​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​​កំរិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​អ្នក​ឃាត់​។​ ជនរងគ្រោះ​ឈ្មោះ​ផល ​សា​វន ​ហៅ​រី​ណា​​ ភេទ​ស្រី ​អាយុ​២០​ឆ្នាំ​ ទីលំនៅ​ភូមិ​ក្រសាំង​រលើង ​សង្កាត់​សៀមរាប​ ក្រុង​សៀមរាប​។​
យោង​តាម​​ការ​ចង្អុល​បង្ហាញ​ពី​លោក​ឧត្តម​សេនីយ៍​ត្រី ​ម៉ន​ សាម៉ុន ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​បាន​ឲ្យ​លោក​វរសេនីយ៍ឯក​ ស្រី ​យូ​រ៉ា ​មេ​បញ្ជា​ការ​រង​កងរាជអាវុធហត្ថ ​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​បទ​ល្មើស​ព្រហ្មទណ្ឌ ​និង​យុត្តិធម៌​ ចុះ​បង្ក្រាប​ករណី​ឃាតកម្ម​កើតឡើង​ ​កាលពី​ថ្ងៃទី​២៦​ នៅ​ចំនុច​ផ្លូវ​ទំនប់​អញ្ចាញ ​ជិត​កន្លែង​ឆែក​សំបុត្រ​ ស្ថិត​នៅ​ភូមិ​អារក្ស​ស្វាយ​ សង្កាត់​អង្គរធំ​ ក្រុង​សៀមរាប។'

​ លុះ​ស្អែក​​ឡើង​ឈាន​ចូល​ដល់​ថ្ងៃទី​២៧ ​ទើប​កម្លាំង​របស់​យើង​តាម​ដាន​ដឹង​រហូត​ធ្វើ​ការ​ឃាត់ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ រ៉េត​ សុភា​រម្យ ​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​ស្នាក់នៅ​ភូមិ​ព្រះ​ដាក ​ឃុំ​ព្រះ​ដាក​ស្រុក​បន្ទាយ​ស្រី​ខេត្តសៀមរាប​ (​អ្នកដៃដល់​ហើយ​ត្រូវ​ជា​សង្សារ​ជាមួយ​ជនរងគ្រោះ​ ពីព្រោះ​ខ្លួន ​បាន​ស្រលាញ់​ស្រី​ម្នាក់​ទៀត​ ឈ្មោះ​ មុំ​ ហៅ​ពិសី​ ភេទ​ស្រី ​អាយុ​២១​ឆ្នាំ ​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ ជំនោរ​ធម្ម​ជាតិ​) និង​ទី​២.​ឈ្មោះ ​រស់ ​ស៊ីណា​ ហៅ​អាស៊ឺ​ មុខរបរ​រត់​ម៉ូតូ​ឌុប​ ភេទ​ប្រុស ​អាយុ ​២២ ​ឆ្នាំ ​(​អ្នក​រួម​គំនិត​) ​រស់នៅ​ភូមិ​ថ្នល់ទទឹង​ឃុំ​ព្រះ​ដាក ​ស្រុក​បន្ទាយស្រី ​ខេត្តសៀមរាប​(​ឈ្មោះ​ស៊ឺ​នេះ​ ត្រូវបាន​ខាង​នគរបាល​កំរិត​ធ្ងន់​ កំពុង​សួរ​ចំលើយ​មិន​ទាន់​បាន​ឲ្យ​មក​ខាង​កងរាជអាវុធហត្ថ​ខេត្ត​ទេ​។​ ដកហូត​បាន​វត្ថុ​តាង​មាន​កាំបិត​ចិតបន្លែ​ដង​ឈើ​១​ ម៉ូតូ​សេ​១២៥​ មួយគ្រឿង ​ពាក់​ស្លាក​លេខ​1O:4883​ សៀមរាប ​ឆ្នាំ​២០១៣ ​និង​កូន​សោរ​មួយចំនួន​។​

លោក​បាន​បញ្ជាក់​ទៀតថា ​ចំពោះ​ឈ្មោះ​ រ៉េត​ សុភា​រម្យ ​នេះ​ត្រូវ​ជា​សង្សារ​របស់​ ឈ្មោះ​ ផល​ ​សា​វន ​បាន​សារ​ភាព​ថា ​ខ្លួន​ពិតជា​អ្នក​សម្លាប់​សង្សារ​ពិតប្រាកដ​មែន​ពី​ព្រោះ​​ខ្លួន​បាន​ឲ្យ​សង្សារ​ទៅ​ខ្ចី​លុយ​ពី​ធនាគា​អេស៊ីលីដា ​ដើម្បី​យក​មក​ទិញ​ម៉ូតូ​ជិះ​និង​រត់ឌុប ​នៅមុខ​ភោជនីយដ្ឋាន​ ក្រុង​មាស​ក្រែង​បាន​លុយ​និង​គេ​ ក្រោយមក​ខ្លួន ​ក៏បាន​បបួល​សង្សារ​ទៅ​ញាំ​អី​នៅ​ឃ្យូងយូ​ ផ្លូវ​៦០ ​ម៉ែត្រ​រួច​ញាំ​បាយ​បន្តិច ​រូប​គេ​ក៏​ហៅ​សង្សារ​ទៅ​ដើរលេង ​នៅ​អង្គរ​តែ​គេ​បាន​ឲ្យ​ឈ្មោះ​ស៊ឺ​​នោះ​ចាំ​​នៅ​លើ​ផ្លូវ​ទំនប់​អញ្ចាញ ​រួចហើយ​ពេលនោះ ​ខ្ញុំ​ក៏​ជិះ​ម៉ូតូ​ជាមួយ​សង្សារ​ចេញ​ទៅដល់​ចំនុច​កើត​ហេតុ​ខាងលើ​ រូបគេ​ក៏​ដក​កាំបិត​ចិតបន្លែ​ដង​ឈើ​១​ មក​ចាប់​សក់​ទាញ​មក​ក្រោយ​អាករ​សម្លាប់​ភ្លាមៗ​ព្រម​ជាមួយ​អា​ស៊ឺ ​ជា​អ្នក​ជួយ​ចាប់​រួច​ ក៏​នាំគ្នា​ជិះ​ម៉ូតូ​ម្នាក់​មួយ​ចេញ​មក​បាត់​។ ​

លុះ​ស្អែក​ឡើង​រូបគេ​ឃើញ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ​ទៅដល់​ផ្ទះ​ជួល​គេ​តែម្តង​។​ ចំណែក​ឈ្មោះ​ស៊ឺ​ ដែល​នគរ​បាល​កំរិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត់ខ្លួន​បាន​នោះ ​មិនទាន់​យក​មក​ប្រគល់​ឲ្យ​ខាង​កង​រាជអាវុធហត្ថ​នៅឡើយ​ទេ​ មកដល់ពេលនេះ​។​
​ដោយ :គឿន​វ៉េ​ត​

sochea27-11-13-3-full
Share on Google Plus
    Blogger Comment
    Facebook Comment