ព្រះសីហនុ៖ យុវជនម្នាក់ បានរអិលជើង ធ្លាក់ចូល ទឹកសមុទ្រ ស្លាប់ខណៈដែល ទៅស្ទូចត្រី កាលពីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ។
កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៧ និង២០នាទី មានការភ្ញាក់ផ្អើល ឆោឡោមួយ កើតឡើងក្នុងកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ខណៈ ដែលគេ ដឹងថា មានអ្នកស្ទូចត្រីម្នាក់ បាន ស្លាប់ ក្នុងទឹកសមុទ្រ ។
បងប្អូនប្រុស របស់ជនរងគ្រោះឈ្មោះ អ៊ូច សុវណ្ណផល អាយុ២៧ឆ្នាំ បានប្រាប់ ឱ្យដឹង ថា រៀងរាល់យប់ រូបគេនិងជនរងគ្រោះ តែងតែទៅស្ទូចត្រី លេងជាធម្មតា ហើយកាលពីយប់ ថ្ងៃកើតហេតុ រូបគេបានទៅស្ទូចត្រី ជាមួយនិងជនរងគ្រោះដែរ តែពេលដែលទៅដល់ កន្លែងស្ទូចត្រី រូបគេក៏ជាប់រវល់ ចេញ មកក្រៅមួយភ្លេត លុះក្រោយមកក៏ត្រឡប់ មកកន្លែងស្ទូចត្រីវវិញ តែរកជនរងគ្រោះមិនឃើញ ហើយក៏ត្រលប់មកផ្ទះវិញ ។
រហូតដល់ព្រឹកព្រលឹម នៅតែមិនឃើញជនរងគ្រោះ ត្រឡប់មកផ្ទះវិញ ក៏ត្រឡប់ទៅរកម្តងទៀត ក៏ប្រទះឃើញសពជនរងគ្រោះ កំពុងអណ្តែតទឹក សមុទ្រក្បែរច្រាំង កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ក៏បានស្រែកឆោឡោឡើងតែម្តងទៅ ។
លោកវរសេនីយ៍ឯក កុល ផាល្លី ស្នងការរង និងជាប្រធានការិយាល័យ កណ្តាលព្រហ្មទណ្ឌ បានមាន ប្រសាសន៍ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទូច ទុំ ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅក្រុមទី១៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហន ។ ក្រោយការធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរង គ្រោះបានរអិលជើង ហើយដួលបោកក្បាល ទៅនិងថ្មរច្រាំងសមុទ្រ បណ្តាលឱ្យស្លាប់ ដោយខ្លួនឯង ។
បច្ចុប្បន្ននេះ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ ប្រពៃណីជាតិ រួចរាល់ ហើយដែរ ៕
khmer note
Blogger Comment
Facebook Comment