កូកាកូឡាពិតជាខ្លាំង ដល់ម្លឹងផង! (Video Inside)

ប្រភព LookinToday
អឺរ៉ុប៖ ខ្សែវីដេអូមួយ ត្រូវបានគេបង្ហោះ និងចែកចាយតៗគ្នា ពាសពេញគេហទំព័រ Facebook បង្ហាញពីការយកភេសជ្ជៈ Cocacola ទៅលាងសម្អាតស្នាមច្រេះ របស់រថយន្ត បានធ្វើឲ្យទស្សនិកជន ដែលបានទស្សនា មានអារម្មណ៍គិតថា ហេតុអ្វីបានជាវា មានជាតិកាត់ស្នាមច្រេះអីដល់ថ្នាក់នេះ អីចឹងពេលយើងផឹកទៅ វាមិនកាត់គ្រឿងក្នុង យើងខ្ទេចអស់ហើយ?

វីដេអូខ្លីមួយនេះ បង្ហាញពីបុរសម្នាក់ បានយកភេសជ្ជៈ Cocacola មួយដប ចាក់ទៅលើកាងរថយន្ត ហើយយកប្រដាប់ដុសសម្អាត មកដុសចុះឡើងៗ ស្រាប់តែស្នាមច្រេះ ដែលនៅជាប់នឹងកាងរថយន្តនោះ បាត់អស់រលីងតែម្តង។

ទោះបីជាយើងបានឃើញ ខ្សែវីដេអូនេះ ជាក់ហើយក៏ដោយ ប៉ុន្តែយើងមិនទាន់ប្រាកដចិត្តថា វាជាការពិត ឬយ៉ាងណានោះទេ ទាល់តែសាកល្បងខ្លួនឯងម្តងទើបដឹង៕

PISETH-0104 (1)

Looking Today

Share on Google Plus
    Blogger Comment
    Facebook Comment