ប្រភព nob70
ឃើញហើយបើថាទប់ចិត្តមិនសរសើរក៏វាមិនបាន ព្រោះតែវិចិត្រករផ្នែកចម្លាក់ឈើរបស់ចិនមួយរូបនេះបានបង្កើតរូបទេសភាពដ៏អស្ចារ្យមួយនៅលើកំណាត់ឈើដ៏វែងមួយដើមប្រវែងជាង១២ម៉ែត្រ។ ជាងចម្លាក់ខាងលើមានឈ្មោះថា Zheng Chunhui បានចំណាយពេលមិនតិចជាង៤ឆ្នាំឡើយដើម្បីធ្វើការងារនេះ។
ទេសភាពដែលឆ្លាក់ជាប់នៅលើគល់ឈើនោះមានលំនាំតាមរូបគំនូរដ៏ ល្បីឈ្មោះរបស់ចិនស្ដីពីទេសភាពតាមដងទន្លេក្នុងពិធីបុណ្យ Qingming ដែលត្រូវបានគេបង្កើតឡើងជាង១ពាន់ឆ្នាំមុន។ ចម្លាក់តូចៗនៅលើគល់ឈើមួយដើមនោះរួមមាន ទូក ស្ពាន ផ្ទះ ដើមឈើ និងមានមនុស្សប្រមាណ៥៥០នាក់។
តាមសិល្បៈនិងការចំណាយពេលដ៏ស្វិតស្វាញនេះបានធ្វើឲ្យលោកZheng Chunhui អាចបំបែកឯតទគ្គកម្មពិភពលោករបស់Guinness ខាងចម្លាក់ឈើដ៏វែងបំផុតក្នុងលោកដោយមានទេសភាពផ្សេងៗនៅលើឈើតែមួយដើម៕

Blogger Comment
Facebook Comment