ស្ត្រីមានផ្ទៃពោះ ប្រឹងច្រៀងខារ៉ាអូខេ ខ្លាំងពេករហូតបែកទឹកភ្លោះ

ប្រភពពត៌មាន ចិនមួយបានអោយដឹងថា មានស្ត្រីមាន ផ្ទៃពោះម្នាក់ ប្រឹងច្រៀងខារ៉ាអូខេ ខ្លាំងពេករហូត បែកទឹកភ្លោះ ត្រូវបានមិត្តភក្រ័ នាងជួយសង្គ្រោះ បញ្ជូនទៅមន្ទីពេទ្យ។ អ្នកស្រី Guan-yin Mai អាយុ28 ដែលបាន ច្រៀងខារ៉ាអូខេ លេងជាមួយមិត្តភក្រ័ របស់នាង ខណៈពេលដែលនាង ជិតដល់ថ្ងៃ សំរាលកូន។

 ប្រភពពត៌មាន ដដែលបានអោយ ដឹងដែរថា នាងនៅខ្វះពេលតែ មួយខែទៀតប៉ុននោះ នឹងត្រូវ ដល់ពេលសំរាល កូនហើយ ប៉ុន្តែ ដោយសារតែ នាងប្រឹងស្រែកច្រៀង ខារ៉ាអូខេ ខ្លាំងពេកទើប បណ្តាលអោយ ប៉ះពាល់ផ្ទៃពោះ របស់នាង រហូតបែកទឹកភ្លោះ បែបនេះ។

 ប្តីរបស់នាង ដែលបានទៅ ច្រៀងខារ៉ាអូខេជាមួយនៅ karaoke bar មួយកន្លែងក្នុងតំបន់ Wuhan ខេត្ត Hubei ហើយនាងគិតថា នេះជាពេលដែល នាងសំរាក លេងកំសាន្ត អារម្មណ៍ ក៍ដូចជាអោយកូនរបស់នាង នៅក្នុងផ្ទៃបាន កំសាន្តអារម្មណ៍ជាមួយនាង។

 លុះពេលដែល បែកទឹកភ្លោះ ភ្លាមប្តីរបស់នាង ព្រមជាមួយមិត្តភក្រ័ មួយចំនួនបាន ទូរសព្ទ័ រកឡានសង្គ្រោះ ដើម្បីបញ្ជូននាងទៅ មន្ទីពេទ្យ ប៉ុន្តែពេលធ្វើដំណើរ បានពាក់កណ្តាលផ្លូវ កូនរបស់នាង បានកើតនៅលើ ឡានពេទ្យតែម្តង ហើយអ្វីៗ បានប្រសើរឡើង វីញដោយទាំងម្តាយនិងកូន មានសុវត្ថិភាពល្អណាស់៕
khmer-note
pregnant_woman_takes_to_karaoke_stage_to_hurry_b
Share on Google Plus
    Blogger Comment
    Facebook Comment