ចិន​សាកល្បង​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក​ទីមួយ​ដែល​ប្រព័ន្ធ​រ៉ា​ដា​ចាប់​មិន​បាន​

​ប្រភព៖ CEN បណ្តាញ​សារព័ត៌មានរ​ដ្ឋ​រប​ស់​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ប្រទេស​ចិន​បាន​សាកល្បង​យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក​ទី​មួយ​របស់​ខ្លួន​ដែល​ប្រព័ន្ធ​រ៉ា​ដា​ចាប់​មិន​បាន​។​

​បណ្តាញ​សារព័ត៌មានរ​ដ្ឋ​រប​ស់​ចិន​ដែល​បាន​សរសើរ​អំពី​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា​ទំនើប​នេះ បាន​និយាយថា ការសាកល្បង​នៃ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ដែល​គ្មាន​មនុស្ស​បើក​នេះ​ឈ្មោះ​Sharp Sword ដែល​មានន័យថា​“ ដាវ​ដ៏​មុត​”​នេះ ថា​ជា​ការបោះ​ជំហាន​មួយទៀត​របស់​ចិន​ក្នុង​ការពង្រឹង​សមត្ថភាព​យោធា​ចិន ។​
យន្តហោះ​ចម្បាំង​បំបាំងកាយ​ដែល​គ្មាន​មនុស្ស​បើក​នេះ​ឈ្មោះ​Sharp Sword
​ចិន​បង្កើន​ការចំណាយ​ថវិការ​រាល់​ឆ្នាំ​លើ​វិស័យ​យោធា ហើយ​ឥឡូវនេះ​ចិន​ក្លាយជា​ប្រទេស​ទី​២​ដែល​ចំណាយ​លុយ​ដ៏​ច្រើនជាងគេ​​បំផុត​លើ​វិស័យ​យោធា​។​

​ការសាកល្បង​យន្តហោះ​នេះ បាន​កើតឡើង​គឺ​តែ​ពីរ​បី​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​និយាយថា យន្តហោះ​គ្មាន​មនុស្ស​បើក​មួយគ្រឿង​បាន​ហោះ​នៅ​ជិត​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត​ជា​ទី​ដែល​ខ្លួន​(​ជប៉ុន​) និង​ចិន បាន​អះអាង​សិទ្ធិ​កាន់កាប់​តែ​រៀងៗ​ខ្លួន ដែល​បណ្តាលឲ្យ​មាន​ភាពតាន​តឹង​ខ្លាំង​ឡើង​មួយកំរិត​ថែមទៀត​រវាង​ប្រទេស​ទាំង​២​ដែល​ជា​គួប្រជែង​គ្នា​នេះ​។​

​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ធ្លាប់បាន​ព្រមាន​ញឹកញយ​ថា​នឹង​បាញ់​ទម្លាក់​យន្តហោះ​ណាមួយ​ឬ​ជា​ប្រភេទ​យន្តហោះ​បែបនេះ បើសិន​យន្តហោះ​ទាំងនេះ​ហោះ​រំលោភបំពាន​ដែនអាកាស​ពីលើ​ប្រជុំ​កោះ​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​ទឹកដី​របស់​ខ្លួន​នោះ ។​

 ការព្រមាន​ទាំងនេះ​បាន​នាំឲ្យ​ទីក្រុង​ប៉េកាំង​ព្រមាន​ថា​ចំណាត់​ការ​បែប​នេះ​របស់​ជប៉ុន​គឺ​ស្មើ​នឹង​ការធ្វើ​សង្គ្រាម​៕
Share on Google Plus
    Blogger Comment
    Facebook Comment