ប្រភព ដើមអម្ពិល
កំពង់ស្ពឺ ៖ ព្រះចៅអធិការវត្ដរម្យខាង ត្បូង ស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារ មន ខេត្ដកំពង់ស្ពឺ ត្រូវបានចោរលួចកាត់ សោរទ្វារ ចូលទៅក្នុងកុដិរបស់ព្រះអង្គ ហើយរើកកាយទ្រព្យសម្បត្ដិ លួចលុយអស់ ចំនួន ១០លានរៀល និងលុយដុល្លារ ១៣០០០ដុល្លារ គេចខ្លួនបាត់ដោយសុវត្ថិភាព ។
ករណីភ្ញាក់ផ្អើល ចោរចូលលួចលុយព្រះ ចៅអធិការវត្ដរម្យខាងត្បូង ខាងលើនេះ បានបង្កឱ្យមានការឆោឡោ កាលពីវេលា ម៉ោង ៦ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៤ នៅពេលដែលកូនសិស្សលោកបាន ទៅបោសសំរាម នៅខាងមុខកុដិរបស់ព្រះ ចៅអធិការ ។
យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច ដែលបានសួរនាំករណីខាងលើនេះ បានឱ្យ ដឹងថា មុនពេលកើតហេតុព្រះចៅអធិការ វត្ដរម្យខាងត្បូង ព្រះនាម មុំ សុខុន ព្រះជន្ម ៤៣ព្រះវស្សា បានបិទទ្វារកុដិទៅមើលបង ប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ នៅព្រំដែន កម្ពុជា-វៀតណាម កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៤ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា លុះដល់ ព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ កូន សិស្សលោក ឈ្មោះ ហេង ភារៈ អាយុ១៧ ឆ្នាំ បានទៅបោសសំរាមនៅមុខកុដិរបស់ ព្រះអង្គ ស្រាប់តែប្រទះឃើញសោរទ្វារ របើក ធ្វើឱ្យមានការភ្ញាក់ផ្អើលពីសំណាក់ ព្រះសង្ឃ នៅក្នុងវត្ដ ហើយពេលចូលទៅ ក្នុងកុដិក៏ឃើញទ្រព្យសម្បត្ដិ និងឥវ៉ាន់រាយ ប៉ាយពេញកុដិតែម្ដង ។
ក្រោយពីការសួរនាំ ទើបដឹងថា ព្រះ ចៅអធិការបាត់លុយខ្មែរ ១០លានរៀល និង លុយដុល្លារ ១៣០០០ដុល្លារ ។បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបាន និងកំពុងធ្វើការស្រាវ ជ្រាវ ចំពោះករណីខាងលើនេះ ៕
Blogger Comment
Facebook Comment