គ្រាន់​​តែ​​ជិះ​​ម៉ូតូ​​កៀរ​​គ្នា​​តិច​​តួច បង្ក​​ទៅ​ជា​អំពើ​ហិង្សា វាយ​បាក់​ក្ដោង​ច្រមុះ

ប្រភព អង្គរធំមេឌា
ភ្នំពេញ៖ ម៉ូតូ​និង​រ៉ឺម៉ក​ម៉ូតូ បើក​កៀរ​គ្នា នៅ​ចំណុច​រង្វង់​មូល​នាង​គង្ហីង មិន​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ម៉ូតូ​ និង​រង​របួស​ទេ ប៉ុន្តែ​យុវជន​ជា​អ្នក​បើក​ម៉ូតូ បាន​ជិះ​ដេញ​តាម​​កាក់​ពី​មុខ​រ៉ឺម៉ក​ម៉ូតូ ហើយ​ចុះ​ទៅ​វាយ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ ធ្វើ​ឲ្យ​អ្នក​បើក​រ៉ឺម៉ក ម៉ូតូ​ការ​ពារ​ខ្លួន​វិញ ដាក់​មួយ​ដៃ​បាក់​ក្តោង​ច្រមុះ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ និង៥នាទីយប់ថ្ងៃទី៧ ខែមករា ចំណុចរង្វ់ងមូលនាងគង្ហីង មុខស្ថានីយប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះគ្នា២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ធ្វើដំណើរស្របគ្នាជាមួយរ៉ឺម៉កម៉ូតូ បើកឆ្លងកាត់រង្វង់មូល​នាង​គង្ហីង បណ្តាលឲ្យកៀរគ្នាតិចតួច តែមិនមានរងរបួសទេ ស្រាប់តែម៉ូតូ បានជិះដេញតាមវ៉ារ៉ឺម៉កម៉ូតូ ទៅកាក់ពីខាងមុខ ហើយចុះទៅវាយអ្នកបើករ៉ឺម៉កម៉ូតូ ដែលមានវ័យ​ចាស់​ជាង​អ្នកបើកម៉ូតូនោះ ធ្វើឲ្យអ្នកបើករ៉ឺម៉កម៉ូតូការពារខ្លួនវិញ ដាក់មួយដៃបាក់ក្តោងច្រមុះ អ្នកបើកម៉ូតូហូរឈាមកក្លាក់ ។
ក្រោយពេលកើតហេតុ ភាគីទាំងពីរ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍វាលវង់ ដោយចោទប្រកាន់គ្នាទៅវិញទៅមក ថាជាអ្នកបង្ក ៕

140108004
Share on Google Plus
    Blogger Comment
    Facebook Comment