ភ្នំពេញ: លោកង្វៀង តាន់យុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រី នៃប្រទេសវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ បន្ទាប់ពីមានការអញ្ជើញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនោះ លោកនាយករដ្ឋមន្ត្រីវៀតណាម នឹងចូលរួមក្នុងកម្មវិធីមួយចំនួន ដូចជា សន្និសីទលើកទី៤ ស្តីពីការជំរុញវិនិយោគទុន រវាងកម្ពុជា និងវៀតណាម សម្ពោធសាខាមន្ទីរពេទ្យជោរៃ នៅភ្នំពេញ និងចូលរួមក្នុងពិធីបញ្ចុះបឋម សិលាសាងសង់ស្ពាន ជ្រៃធំ-ឡុងប៊ិញ។
ក្នុងដំណើរទស្សនកិច្ចនោះផងដែរ លោកង្វៀង តាន់យុង នឹងចូលបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជួបពិភាក្សាផ្លូវការជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕V/s

Blogger Comment
Facebook Comment