ស្នេហ៍​ខុស​តម្រា ព្រះសង្ឃ​បង្ខំ​រំលោភ​លើ​កុដិ​សឹង​រាប់​ភ្លេច ដោយ​សន្យា​ចូល​ស្តីដណ្តឹង​

ប្រភព សារព័ត៌មានវត្តភ្នំ
ខេត្ដ​កំពង់ឆ្នាំង ៖ នារី​​វ័យក្មេង​​ម្នាក់ បាន​សម្រេច​​ចិត្ត​​ប្តឹង ព្រះ​សង្ឃ​​មួយ​អង្គ ពី​​ករណី​​បង្ខាំង​​នាង ទុក​​ក្នុង​​បន្ទប់​ទឹក​​នៃ​​កុដិ​​មួយ បង្ខំ​រំលោភ​​រយៈ​ពេល មួយ​​យប់​​មួយ​​ថ្ងៃ ក្រោយ​ពេល​​មាន​ទំ​នាស់ រឿង​​ស្នេហ៍​​ខុស​​តម្រា នៅ​វេ​លា​​ម៉ោង​ ២​​និង​​៣០នាទី​រសៀល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៤ ស្ថិតក្នុង​វត្ដ ទេពធីតា​រាម ហៅ​វត្ដ​យាយ​ទេព ក្នុងភូមិ ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ហើយ​ព្រះសង្ឃ ដែលជា​ចុងចោទ បាន​រត់គេចខ្លួន បាត់ស្រមោល​។

​រឿងរ៉ាវ​ខាងលើនេះ ទើប​បែកធ្លាយ នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា បន្ទាប់ពី​នារី​ជា ស្រី​ស្នេហ៍​បាន​ប្ដឹង ឲ្យ​នគរបាល​ក្រុង​កំពង់ឆ្នាំង ជួយ​រក​យុត្តិធម៌ ហើយក៏​បាននាំគ្នា កាត់​សោ​កុដិ​ដើម្បី​ត្រួតពិនិត្យ ។ នារី​រងគ្រោះ​អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង បានឱ្យដឹងថា នាង​បាន​ស្រឡាញ់គ្នា ជាមួយ​ព្រះសង្ឃ​នាម ភន ធា​រី ព្រះជន្ម ២៣​ឆ្នាំ តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ ប៉ុន្ដែ​ពួកនាង​មិនដែល ធ្វើ​អ្វី​ខុស​ប្រពៃណី​ឡើយ ។

​រហូតដល់​ឆ្នាំ​២០១០ មាន​យប់​មួយ ព្រះសង្ឃ​អង្គ​នេះ បាន​ណាត់​នាង​ឱ្យទៅ​ជួប ហើយ​បាន​នាំ​នាង ឡើង​ទៅលើ​កុដិ​ក្នុង​វត្ដ  ចាប់​នាង​រំលោភ រហូត​បានសម្រេច​។ ក្រោយពេល​រំលោភ​រួព ព្រះសង្ឃ​ជា​គូស្នេហ៍ បាន​គំរាម​មិនឱ្យ ប្រាប់​នរណា​ទេ បើ​ហ៊ាន​ប្រាប់ លោក​នឹង អារ​.​ក​សម្លាប់ចោល ។ កន្លងមក​ប្រហែល ៣​ខែ សង្ឃ​អង្គ​នេះ​បាន ទូរស័ព្ទ​ហៅ​នាង​ឱ្យទៅ​ជួប ហើយក៏​ចាប់រំលោភ បានសម្រេច​ម្ដងទៀត ។

​រហូតដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៤ លោកសង្ឃ​នាម ភន ធា​រី បានឱ្យ​នាង​មកជួប ហើយ​បាន​ទាញ​ទ្វារ ចាក់សោ​បង្ខាំង​នាង​នៅក្នុង​កុដិ បង្ខំ​នាង​រំលោភ​បានសម្រេច​។ ក្រោយពេល​រំលោភ​រួច សង្ឃ​នោះ​មិនបាន​ឱ្យ​នាង ត្រឡប់មកផ្ទះ​វិញ​ទេ ដោយ​ចាក់សោ​បង្ខាំង​នាង មួយ​យប់​ទល់​ភ្លឺ​ថ្ងៃទី​៧ ខែមករា មិនទាន់បាន​ដោះលែង​នាង ឱ្យមក​ផ្ទះ​វិញទៀត ហើយ​បាន​ជជែក​គ្នា ពី​រឿង​សន្យាថា សឹក​ទៅ​ដណ្ដឹង​នាង ឈានដល់​ការ​ឈ្លោះ ទាស់ទែង​គ្នា និង​ប្តឹង​ឲ្យ​សមត្ថកិច្ច ជួយ​រក​យុត្តិធម៌​តែម្តង​៕

Wat 090111
Share on Google Plus
    Blogger Comment
    Facebook Comment