
ដោយមានបំពាក់អាវុធគ្រប់ដៃ កងកម្លាំងសន្តិសុខខាងលើចំនួន៣.០០០នាក់ស្លៀកពាក់ជាទាហាន បានជិះឧទ្ធម្ភាគចក្រជាច្រើនគ្រឿងមកចុះចតនៅតាមដងផ្លូវនានា ស្ថិតនៅក្នុងភូមិ Boshe ស្ថិតនៅក្នុងក្រុង Lufeng នៃខេត្ត Guangdong ជាកន្លែងដែលមនុស្ស១៨២នាក់ត្រូវបានចាប់ខ្លួន។
ទន្ទឹមនឹងគ្នានេះ តាមការអះអាងរបស់អ្នកនាំពាក្យប៉ូលិសខេត្ត Guangdong អ្នកភូមិជាស្ត្រីមេផ្ទះចំនួន៥០នាក់ផ្សេងទៀត ត្រូវបានសង្ស័យថាអាចជាប់ទាក់ទិនទៅនឹងបទល្មើសផលិត និងចែកចាយថ្នាំញៀននេះ។

ជុំវិញការអន្តរាគមន៍ឡោមព័ទ្ធដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធដ៏ភ្ញាក់ផ្អើលនៅពេលនេះ ត្រូវបានអាជ្ញាធរក្រុងខាងលើបញ្ជាក់ថា ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពស្វែងរកការចាប់ខ្លួនជនល្មើសដែលសង្ស័យថាបានបង្កប់ខ្លួន និងធ្វើសកម្មភាពផលិត និងចែកចាយថ្នាំញៀននៅទីនេះ៕
តាមការអះអាងបន្ថែមរបស់អាជ្ញាធរ កន្លងមកប៉ូលិសមានការលំបាកក្នុងការធ្វើប្រតិបត្តិការឆែកឆេររកថ្នាំញៀនខាងលើ ខណៈដែលអ្នកភូមិនៅទីនេះបានព្យាយាមរារាំងកងកម្លាំងរបស់អាជ្ញាធរ រួមមានការបិទផ្លូវចូលក្នុងភូមិ ប្រើប្រាស់គ្រាប់បែកដៃ អាវុធ រួមទាំងសកម្មភាពផ្សេងៗទប់ទល់នឹងសមត្ថកិច្ច។ ក៏ប៉ុន្តែ ប្រតិបត្តិការនៅពេលនេះ ពិតជាមានប្រសិទ្ធភាពតាមការគ្រោងទុក៕



ប្រភព:Sabay
Blogger Comment
Facebook Comment