ប្រភព:ដើមអម្ភិល
កោះកុង ៖ ជនជាតិញ៉ូវហ្សឺលែនម្នាក់ ជាភ្ញៀវទេសចរ ដើរកំសាន្ដនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជិះ ម៉ូតូទៅបុកបង្គោលរបាំងផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។
ករណីខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅចំណោទស្ពានតាតៃ ក្នុង ភូមិអន្លុងវ៉ាក់ ឃុំតាតៃ ស្រុកកោះកុង នៅតាមបណ្ដោយ ផ្លូវជាតិលេខ ៤៨ ហើយការពិនិត្យសពនេះ ដោយ មានការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត សួន សាមិត ប្រធានមន្ទីរពេទ្យបង្អែកខេត្ដ លោក ស្រី ម៉ាក់នី
ព្រះរាជអាជ្ញារង សាលាដំបូងខេត្ដ ព្រមទាំងសមត្ថកិច្ចជំនាញទៀតផង ។ ហើយជនជាតិញ៉ូសឺលែន ដែល បានស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរនោះ មានឈ្មោះ ផេមជ័រ អែម ត្រូចែម ភេទប្រុស អាយុ ៣៨ ឆ្នាំ ជិះម៉ូតូ ម៉ាក់ត្រៃ ។
លោក ស៊ុន ឃៀម អធិការស្រុកកោះកុង បានឱ្យដឹងថា ក្រោយពីលោកទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ដែលពួកគាត់ទៅរកបេះផ្លែឈើនៅពេលប្រទះឃើញសព ក៏បានរាយការណ៍មកលោក លោកក៏ចាត់កម្លាំង ទៅដល់កន្លែងកើតហេតុឃើញថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ដោយមិនអាចជួយ សង្គ្រោះបាន ហើយលោកបានរាយការណ៍ភ្លាមៗ មកលោកស្នងការដើម្បីយករថយន្ដ មកដឹកសព ទៅ កាន់មន្ទីរពេទ្យបង្អែកខេត្ដ ដើម្បីរក្សាសពទុក ។
ដោយការធ្វើកោសល្យវិច្ច័យទៅលើសព គ្រូពេទ្យបញ្ជាក់ឱ្យដឹងថា ជនជាតិញ៉ូវហ្សឺលែននេះ ពិតជាគ្រោះថ្នាក់ចរាចរណ៍ដោយគ្មានការប្រុងប្រយ័ត្ន។
ប្រភពពីសមត្ថកិច្ចកិច្ចជំនាញបានឱ្យដឹងថា ក្រោយពីពិនិត្យទៅលើសព សមត្ថកិច្ច បានរកឃើញលិខិតឆ្លង ដែន រួមទាំងសម្ភារៈមួយចំនួនទៀត ។ ហើយសម្ភារៈ និងសព សមត្ថកិច្ចកំពុងទាក់ទង ទៅស្ថានទូតនៅ ភ្នំពេញ ឲ្យមកយកសពទៅប្រទេសគេវិញ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕

Blogger Comment
Facebook Comment