ស្ត្រីមា្នក់ ត្រូវរថយន្ត មិនស្គាល់ម៉ាកបុក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង

ប្រភព ដើមអម្ពិល
កណ្តាល ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកស្ត្រីម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤០ ដល់៤១ ចំណុចភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៤ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ។ មុនពេលកើតហេតុ ស្ត្រីខាងលើមិនដឹងធ្វើដំណើរ ក្នុងទិសដៅពីណាទៅណាទេ លុះមក ដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុក បណ្តាលឲ្យស្លាប់ភា្លមៗនៅនឹង កន្លែង ចំណែករថយន្តបើករត់គេចខ្លួនបាត់ស្រមោលឈឹង ។

លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា សពស្ត្រីខាងលើ ត្រូវសមត្ថកិច្ចយកទៅកប់នៅ ក្នុងវត្តគង្គារស្ទឹង ក្រែងមានក្រុមគ្រួសារមករក។

 លោកប៉ា សំអិត បានបន្តទៀតថា រយៈពេល៣ថ្ងៃបុណ្យចូលឆ្នាំចិនវៀតណាម កន្លងទៅថ្មីៗនេះស្រុកកៀនស្វាយគ្មានគ្រោះថ្នាក់ចរាចរណ៍គួរកត់សម្គាល់ទេ ៕

Share on Google Plus
    Blogger Comment
    Facebook Comment