សាលា​អាជីព​គ្រូទាយ​ចាប់ផ្តើម​បើក​បង្រៀន​សិស្ស​ជាលើក​ដំបូង

ប្រភព:Khmer79
ក្នុង​បំណង​រក្សា​វប្បធម៌​បុរាណ​ខ្មែរ និង​ទប់ស្កាត់​ការហូរ​ចូល​វប្បធម៌​បរទេស នៅព្រឹក​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ សមាគម​ទំនៀម​ប្រពៃ​ណីខ្មែរ​និង​សេវា​សង្គម បាន​រៀបចំ​សិក្ខា​សាលាបើក​វគ្គ​បណ្តុះ​បណ្តាល​អាជីព​គ្រូទាយ​ជាលើក​ដំបូង​ នៅក្នុង​ប្រទេស​កម្ពុជា។

សាលា​ហោរា​សាស្រ្ត​កម្ពុជា បណ្តុះ​បណ្តាល​ផ្នែក ១.ទស្សទាយ​តាម​លេខ​អត្តៈ ២.ផ្នែក​ទស្សន៏​ទាយ​បាត​ដៃ ៣.ផ្នែក​មើល​ទម្រង់​មុខ​មនុស្ស ៤.ផ្នែក​រៀប​ចំ​ហុងស៊ុយ​តាម​ផ្ទះ ៥.ផ្នែក​ទស្ស​ទាយ​តាម​ក្តាវិល​ ៦.ផ្នែក​ប្រារព្ឋ​ពិធី​មង្គល​ការ​ផ្សេងៗ​ និង​ទី៧.​បណ្តុះ​បណ្តាល​ផ្នែក​រៀប​បាយ​សី តម្លើង​គ្រូតាម​ផ្ទះ ឬ​កន្លែង​ធ្វើ​ការ ដែល​កម្មវិធីនេះ​បង្រៀន​ដោយបណ្តុំ​គ្រូទាយ​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា​។
Fortuner2

លោកគ្រូ ឡុង បូរ៉ា ប្រធាន​សមាគម​ទំនៀម​ប្រពៃណី​ខ្មែរ​និង​សេវា​សង្គម បាន​ថ្លែង​ក្នុង ពិធី​បើក​អង្គ​សិក្ខា​សាលា​នៅព្រឹក​នេះថា ការ​បើកសាលា​បណ្តុះ​បណ្តាល​នេះ ធ្វើ​ឡើង ក្នុង​គោល​បំណង ទី១.​ចូលរួម​ចំណែក​ជាមួយ​រាជ​រដ្ឋា​ភិបាល ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​ភាព​ល្ងិត​ល្ងង់ ទី២.​ចូលរួម​ចំណែក​ការពារ និង​ទប់​ស្កាត់​វប្បធម៌​បរទេស​ដែល ហៀរ​ចូល​មក និង​ទី៣.ស្រាវ​ជ្រាវ​ឃឿន​វប្បធម៌​ខ្មែរ ដែល​បាន​បន្លំ​យក​ពី​សំណាក់​ជន​បរទេស​នានា​។
Fortuner4

ឯ.ឧ​ អឹម​ បូរិន អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​រៀបចំ​បុណ្យ​ជាតិ​និង​អន្តរ​ជាតិ បាន​ថ្លែង​ដោយ​កោត​សរសើរ ចំពោះ​សមាជិក​សមាជិការ​សមា​គម ដែល​បាន​ផ្តួច​ផ្តើម​បង្កើត​សាលា​បណ្តុះ​បណ្តាល​ អាជីព​ហោរា​សាស្រ្ត​អាជីព​នេះ​ឡើង សម្រាប់​ផ្តល់​ឱកាស​អោយកូន​ខ្មែរ​យុវជន​យុវ​តី បាន​ចេះ​ដឹង​ចូល​រួម​ទប់​ស្កាត់ ការ​ហូរ​ចូល​វប្បធម៌​បរ​ទេស​និងចូល​រួម​អភិ​រក្ស​វប្បធម៌​ខ្មែរ អោយ​កាន់​តែ​រីក​ចំរើ​ន ដូច​ពាក្យ​ថា​វប្បធម៌​រលត់ ជាតិ​រលាយ​វប្បធម៌​ពណ្ណ​រាយ​ជាតិ​រុង​រឿង។ ជំនាញ​ហោរា​សាស្រ្ត​មិន​លំ​បាក​ក្នុងការ​គៀងគរ​ដើមទុន​មក​ធ្វើវិនិ​យោគ​ឡើយ អោយ​តែមាន​ជំនាញ​ទាយ​ចេះ​ច្បាស់​លាស់ គឺអាច​រៀបចំ​ជីវិត​របស់​ខ្លួន​ក្លាយ​ជាគ្រួ​ទាយ​អាជីព មាន​ជីវភាព​រស់នៅ​សម​រម្យ ប្រកប​ដោយ​ភាព​ថ្លៃថ្នូ​ក្នុង​សង្គ​ម​៕
Fortuner
Share on Google Plus
    Blogger Comment
    Facebook Comment