ប្រភព LookingTODAY
បរទេស៖«មិត្តភក្តិផឹកស៊ីរកងាយ មិត្តភក្តិស្លាប់រស់ ពិបាករកណាស់! »ប្រិយមិត្តអ្នកអានប្រហែលជាធ្លាប់ស្តាប់នូវ ឃ្លាខាងលើនេះហើយ ។ ឃ្លានេះ ជារបស់អ្នកចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ ដែលនិយាយក្នុងការសម្តែងមួយ រយៈពេលជាច្រើនឆ្នាំមកហើយ។
ការដែល LookingTODAY យកឃ្លានេះមកប្រើដោយសារតែ មានវីដេអូឃ្លីបរបៀបកំប្លែងមួយ វាស៊ីទៅនឹងអត្ថន័យនៃឃ្លាខាងលើ។
វីដេអូដែលលោកអ្នកទស្សនានេះ បានបង្ហាញនូវរឿងរ៉ាវ ដ៏គួរឲ្យអស់សំណើចមួយ ដែលនិយាយពីមិត្តភក្តិជាកងទ័ព២នាក់ បានរួមដំណើរជាមួយគ្នា ក្នុងព្រៃ។
ដើរតាមផ្លូវ មានគ្នាគេម្នាក់ក៏ជាន់មីន មិនអាចហើបជើងបាន ព្រោះអាចផ្ទុះ។ មិត្តរបស់គេម្នាក់ដែលបានរួមដំណើរក៏ចូលមកជួយ ដោយខំយកដៃមកសង្កត់ស្បែកជើង រួចហើយឲ្យអ្នកជាន់មីនដកជើងចេញផុត បានសម្រេច។
បន្ទាប់ពីដកជើងចេញរួម មិត្តភក្តិដែលរួចខ្លួនពីការជាន់មីននោះបែរជារត់ចោល មិត្តរបស់ខ្លួន ដែលខំប្រថុយជីវិតជួយសង្គ្រោះ បណ្តោយឲ្យរូបគេនៃសង្កត់ស្បែកជើងលើមីនរហូត។ នេះហើយបានថា«មិត្តភក្តិផឹកស៊ីរកងាយ តែមិត្តភក្តិស្លាប់រស់ពិបាករកណាស់»។ យ៉ាងណានេះគ្រាន់តែជាវីដេអូសំណើចប៉ុណ្ណោះ ៕
Blogger Comment
Facebook Comment