តំណាងសហជីព និងអង្គការសង្គម ស៊ីវិលជួបជុំគ្នា នៅមុខសាលា ឧទ្ធរណ៍ស្នើ ឲ្យដោះលែង ជនជាប់២១នាក់ ដោយគ្មានលក្ខខណ្ឌ

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ៖ បន្ទាប់ពី សាលាឧទ្ធរណ៍ បានបើកសវនាការ ជំនុំជម្រះលើ ជនជាប់ទាំង២១នាក់ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ក្រុមតំណាងសហជីព និងក្រុមអង្គការសង្គម ជាច្រើនបានធ្វើការជួបជុំគ្នា នៅមុខសាលាឧទ្ធរណ៍ ក្នុងបំណងស្នើឲ្យ មានការដោះលែងអ្នកទាំងនោះដោយគ្មានលក្ខខណ្ឌ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ នៅព្រឹកនេះ ក៏បានមកចូលរួមផងដែរ ។
នៅព្រឹកនេះ សាលាឧទ្ធរណ៍បានបើកសវនាការ តបតាមបណ្ដឹង របស់មេធាវីជនជាប់ចោទ ចំនួន២១នាក់ ដែលបានប្ដឹងប្រឆាំង នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានបដិសេធសំណើសុំនៅក្រៅឃុំ របស់មនុស្ស២១នាក់ ។

ក្នុងពេលបើកសវនការ ជំនុំជម្រះនេះ គេសង្កេតឃើញមានការចូលរួមឃ្លាំមើល ពីអង្គការសិទ្ធិមនុស្សជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើន ៕
Share on Google Plus
    Blogger Comment
    Facebook Comment