ប្រភព ដើមអម្ពិល
កំពត៖ បុរសវ័យ ២៨ឆ្នាំម្នាក់ បានលោតទឹក សម្លាប់ខ្លួន ទាំងមិនដឹងមូលហេតុ អ្នកខ្លះសង្ស័យមានវិបត្តិផ្លូវចិត្ត មិនអាចដោះស្រាយ ខណៈឪពុក-ម្តាយ អះអាងថា មានជំងឺសរសៃប្រសាទ។
មន្រ្តីនគរបាលក្រុងកំពុត បានថ្លែងឲ្យដឹងថា បុរសរូបនេះ បានលោតពីលើស្ពានឆ្លងព្រែកកំពត (ស្ពានថ្មថ្មី) ស្ថិត ក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុង-ខេត្តកំពត កាលពីវេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៤។
នគរបាលដដែលនេះ បានថ្លែងបន្តថា បុរសដែលជ្រើសយកការលោតទឹកធ្វើអត្តឃាតនេះ មានឈ្មោះ ឡំ គុម្ភៈ ឣា យុ ២៨ឆ្នាំ មានមុខរបរជាជាងជួសជុលរថយន្តនៅរាជធានីភ្នំពេញ ហើយមានលំនៅឋានក្នុងភូមិដូនយ៉យ ឃុំដូន យ៉យ ស្រុកឈូក ខេត្តកំពត។
នគរបាលរូបនេះ ឲ្យដឹងទៀតថា ក្រោយពីជនរងគ្រោះ បានលង់ទឹកស្លាប់ហើយនោះ គេក៏ឃើញឪពុករបស់ជនរង គ្រោះចុះស្រង់សពកូន ហើយប្រញាប់ប្រញាល់ដឹកសពទៅស្រុកកំណើតភ្លាមៗផងដែរ ដោយពុំបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋឡើយ។
បើតាមឪពុកជនរងគ្រោះ ថ្លែងប្រាប់សមត្ថកិច្ច បានដឹងថា កូនរបស់គាត់នៅពេលថ្មីៗនេះ ដូចជាមានវិបត្តិផ្លូវចិត្ត រហូតកើតជំងឺសរសៃប្រសាទ។ ដោយឃើញអាការៈកូនមិនស្រួល ក៏សម្រេចចិត្តនាំមកព្យាបាលនៅមន្ទីរពេទ្យខេត្ត កំពត ប៉ុន្តែបែរជួបគ្រោះអកុសល្យ មិនទាន់ទាំងបានទទួលការព្យាបាលផង កូនរត់ទៅបញ្ចប់ជីវិតដោយលោតទឹក បន្សល់នូវទុក្ខក្រៀមក្រំជាពន់ពេកសម្រាប់ពួកគាត់៕
ស្ពានថ្មថ្មី ទីដែលយុវជន ឡំ គុម្ភៈ លោតទឹកធ្វើអត្តឃាត
Blogger Comment
Facebook Comment